នៅក្នុងការប្រកួតប្រដាល់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ កីឡាករ Manny Pacquiao ត្រូវបានកីឡាករ Manuel Marquez វាយឲ្យដួលនៅក្នុងតឹកទី៦ ដែលជាព្រឹត្តិការណ៍មួយមិនធ្លាប់មាន។
ក្រោយពីការបរាជ័យមួយនេះ ប្រិយមិត្តជាច្រើនបានមានបន្ទិលសង្ស័យថាតើកីឡាករ Manny Pacquiao នឹងបន្តការប្រកួតទៀតឬទេ។

ចំពោះភរិយាលោក Manny Pacquiao បានប្រាប់ទៅអ្នកសារពត៌មានថា នាងចង់ឲ្យស្វាមីរបស់នាងចូលនិវត្តន៍ ហើយសូម្បីតែម្តាយរបស់ Pacquiao មានគំនិតដូចនាងដែរ។ ប៉ុន្តែតើ Pacquiao ពិតជាយល់ស្រប់តាមភរិយា ឈប់ប្រដាល់នឹងចំនាយពេលវេលាមករស់នៅជួបជុំជាមួយគ្រួសារយ៉ាងកក់ក្តៅយ៉ាងណានោះ គឺយើងនៅមិនទាន់ដឹងនៅឡើយ។
នេះគឺជាការសម្រចចិត្តដ៏ពិបាកមួយរបស់ Pacquiao ៕
ដោយ៖ តុលា ប្រភព៖ buss