ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន​ ដែលបានចេញផ្សាយដោយគេហទំព័របរទេស អាស៊ីវ័ន  កាលពីពេលថ្មីៗនេះ  បានបញ្ជាក់អោយដឹងថា  បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន  ខណៈពេលតាំងបង្ហាញលក់នូវរថយន្តទំនើបជាច្រើនធ្វើព្រងើយ ដែលនៅក្នុងនោះ រថយន្តទំនើប ៥ គ្រឿង មានតម្លៃជាង ១,៤ លានដុល្លារ ជាឡានលួចគេទៅវិញ។

គួរបញ្ជាក់ផងដែរថា    ក្រុមមន្ត្រីប៉ូលីស   នៅតែបន្តការតាមដានស៊ើបអង្កេតនៅឡើយ  ថាតើឡានទំនើបផ្សេងៗទៀតជារបស់លួចគេឬក៏យ៉ាងណា?ដោយឡែក បើយោងតាមប្រភពសារព័ត៌មានដដែលនេះ   បានបន្ថែមថា  ករណីខាងលើនេះ  បា​នកើតឡើងនៅឯក្រុង  Selangorប្រទេសម៉ាឡេស៊ី។

width=456

យ៉ាងណាមិញ   បើយោងតាមសម្តីមន្រ្តីនគរបាល  ប្រចាំក្រុង Selangor លោក Comm Datuk Tun Hisan Tun Hamzah ​បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ អាចលក់ចេញនូវរថយន្តទំនើបៗ  បន្ទាប់ពីលួចបាននោះ  តាមរយៈការផ្តល់ទំនុកទុកចិត្តដល់អតិថិជនរបស់ខ្លួន ពោលគឺ  លក់ចេញនៅក្នុងតម្លៃទាប  ជាមួយនឹងពន្ធផ្លូវ  ក៏ដូចជា ធានារ៉ាប់រង ក្លែងក្លាយ ដែលអតិថិជនខ្លួនឯងនោះ មិនបានដឹងទាល់តែសោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន