ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា ទីក្រុងបុរាណដែលបានបាត់លាក់ខ្លួនពួនអាត្មា កាលពី ១,២០០ ឆ្នាំមុន ត្រូវបានរកឃើញសាជាថ្មី នៅក្នុងព្រៃក្រាស់ លើភ្នំគូលេន ប្រទេសកម្ពុជា ដោយក្រុមអ្នកវិទ្យាសាស្រ្តបុរាណវិទូ អូស្រ្តាលី បន្ទាប់ពីមានការប្រើបច្ចេកវិទ្យាទំនើបស្កេន ( by archaeologi-sts using laser scanning technology) ។

គួរបញ្ជាក់ផងដែរថា ទីក្រុងបុរាណមួយនេះ គឺផ្សាភ្ជាប់ជាមួយនឹងទីក្រុងអង្គរដ៏ល្បីល្បាញនៃយើង ត្រូវបានរកឃើញ បន្ទាប់ពីមានការរុករក ស្រាវជ្រាវ ស្របជាមួយនឹងការប្រើបច្ចេកវិទ្យាទំនើបទៀតនោះ រាល់ភស្តុតាងដែលនៅក្នុងនោះ រួមមាន ព្រែកជីក សំណង់ប្រាសាទបុរាណ ត្រូវបានបង្ហាញនឹងបានបញ្ជាក់អោយដឹង។

គួររំឭកផងដែរថា ការរកឃើញទីក្រុងបុរាណមួយនេះ គឺត្រូរបានប្រកាសផ្សាយជាផ្លូវការអោយដឹងពី journal Proceedings of the National Academy of Sciences ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងផងដែរថាទីក្រុងបុរាណមហេន្ទ្របវ៌ត ត្រូវបានរកឃើញ នៅក្នុងតំបន់ព្រៃក្រាស់ លើភ្នំគូលេន ខេត្តសៀមរាបប្រទេសកម្ពុជា ចម្ងាយប្រមាណជាង ៤០ គម ភាគខាងជើង តំបន់អង្គរ ។ ជ្រាបកាន់តែច្បាស់ ថាតើក្រុមអ្នកវិទ្យាសាស្រ្តបុរាណវិទូ ធ្វើការរុករកឃើញនូវទីក្រុងបុរាណមួយនេះបានយ៉ាងណានោះ តាមដានទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នាណា ៖