តាមគម្រោង នាង Lizzie Griffiths នឹងរៀបការយ៉ាងអធិកអធមជាមួយកូនកម្លោះ Chris Fisher
ប៉ុន្ដែចុងក្រោយ អាពាហ៍ពិពាហ៍នោះត្រូវបាននាងសុំផ្អាក ដោយសារតែនាងបានដកប្រាក់ ៣.០០០ផោន(ជិត ៥.០០០ដុល្លារ) ពីខ្ទង់ប្រាក់សម្រាប់ចំណាយទៅលើពិធីរៀបការដើម្បី
យកទៅព្យាបាលជម្ងឺអោយបង្កួយ George សំណប់ចិត្តរបស់ខ្លួន។

នាង Lizzie និងបង្កួតសំណប់របស់ខ្លួន

នាង Lizzie អាយុ ២៦ឆ្នាំ​ បច្ចុប្បន្នជាគ្រូបង្រៀននៅបឋមសិក្សានៅតំបន់ Purley ភាគខាង
ត្បូងក្រុងឡុង ប្រទេសអង់គ្លេស បានឆ្លើយតបទៅកាន់ទំព័រ The Sun ថា ៖ អ្នកទាំងឡាយ
ប្រាកដជាយល់ថា ខ្ញុំជាមនុស្សឆ្កួត ប៉ុន្ដែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអោយ George មានជីវិត
ប្រសើរជាងនេះ។ George កើតជម្ងឺមហារីក ប្រសិនមិនបានព្យាបាលទេ នោះវានឹងស្លាប់។

យើងអាចនិយាយបានថា កូនបង្កួយដែលមានឈ្មោះថា George នេះ គឺជាសត្វមួយប្រភេទ
ដែលមានសំណាងជាងប្រជាជនខ្មែរមួយចំនួនធំ និងមនុស្សភាគច្រើននៅក្នុងពិភពលោក
ព្រោះថា វាជាសត្វដំបូងដែលត្រូវបានព្យាបាលជម្ងឺមហារីកដោយរលកវិទ្យុសកម្ម។

នាង Lizzie បានអោយដឹងថា ៖ ខ្ញុំតែងក្រោកពីគេងនៅម៉ោង ៥កន្លះ ជារៀងរាល់ថ្ងៃដើម្បី
បានប្រឡែងលេងជាមួយ George។ George តែងវាចូលកាន់គ្រែ និងជ្រោកក្រោមភួយ ខណៈ
ដែលខ្ញុំកំពុងធ្វើអាហារសម្រាប់វា។ ប្រសិនមិនមាន George ខ្ញុំប្រាកដជាពិបាកទ្រាំណាស់។

នាងបន្ដថា ៖ បន្ទាប់ពី Chris បានសុំរៀបការ កាលពីខែសីហា ឆ្នាំទៅ ខ្ញុំត្រេកអរណាស់ និង
បានត្រៀមបូផ្កាមួយស្អាតសម្រាប់អោយ George ចូលរួមសប្បាយជាមួយយើង។ ប៉ុន្ដែ កាល
ពីខែតុលា គ្រូពេទ្យសត្វបានប្រាប់ថា George មានជម្ងឺមហារីក ទើបខ្ញុំសម្រេចពិភាក្សាជាមួយ
Chris ក្នុងការប្រើប្រាស់ប្រាក់ដែលយើងទុករៀបការនោះ យកមកព្យាបាលអោយ George។

នាង Lizzie ថ្នាក់ថ្នមសត្វដែលនាងស្រឡាញ់នេះជាខ្លាំង នាងបានទទួលសត្វនេះយកមក
ចិញ្ចឹម កាលពីពេលនាងបានទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ ការសង្គ្រោះគ្រោះរញ្ជួយដីកាល
ពីឆ្នាំទៅ។ បច្ចុប្បន្ន បន្ទាប់ពីត្រូវបានព្យាបាលដោយចំហាយវិទ្យុសកម្ម ជម្ងឺមហារីករបស់សត្វ
បង្កួយនេះបានធូរស្រាលជាងមុន។

Chris Fisher អាយុ ២៦ឆ្នាំ ដែលជាគូដណ្ដឹងរបស់នាង Lizzie បានអោយដឹងថា ខ្លួនទទួល
ស្គាល់ថា George គឺជា អ្នកមកបានមុន ហើយគិតថា មនោសញ្ចេតនារបស់ Lizzie ចំពោះ
George គឺជាប្រការមួយគួរអោយស្រឡាញ់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ MASK