អូស្រ្តាលី ៖  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន  Happening  ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ​  បានបញ្ជាក់អោយដឹងថា  បុរសម្នាក់សំណាងអី ក៏សំណាងយ៉ាងនេះ ក៏ព្រោះតែគាត់រើសបានដុំមាសដែលមានទម្ងន់ដល់ទៅ ៥,៥ គីឡូក្រាមស្មើនឹងសាច់ប្រាក់ជាង ៣០០,០០០ ដុល្លារ នៅក្នុងក្រុង Ballarat រដ្ឋVictoria ប្រទេសអូស្រ្តាលី។

width=458

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ការរកឃើញដុំមាសដែលមានទម្ងន់ដល់ទៅ  ៥,៥  គីឡូក្រាមនេះ  បន្ទាប់ពីមានការបន្លឺជាសម្លេងពីសំណាក់ឧករណ៍តាមដានរបស់បុរសសំណាងដែលសុំមិនបញ្ជេញឈ្មោះរូបនេះ ដែលក្រោយមក គាត់ក៏បានជីកជម្រៅប្រមាណជាង 60cm ហើយក៏បានរកឃើញដុំមាសនេះតែម្តង។

ដំបូងឡើយ   គាត់មិននឹកស្មានថា  អ្វីដែលគាត់បានឃើញនៅពេលនេះ ជាការពិតនោះទេតែជាក់ស្តែងវាពិតប្រាកដមែន៕

ដោយ ៖ ពិសីប្រភព ៖ Happening