អ្នកបានដឹងអ្វីខ្លះអំពីមេជីវិត? ប្រការទាំង ៩យ៉ាងខាងក្រោមនេះ អាចជួយឱ្យអ្នកយល់បន្ថែមអំពីវត្តមាន និងវិធីដែលមេជីវិតប្រព្រឹត្ដ ក្នុងនាទីជាអ្នករក្សាពូជពង្សរបស់មនុស្ស។
១/ មេជីវិតចំនួនប៉ុន្មានដែលត្រូវបានបង្កើត នៅពេលបុរសម្នាក់បញ្ចេញទឹកកាម? ចំនួនមេជីវិតគឺមានការខុសគ្នា ប្រហែលពី ២០លាន ដល់ ១០០កូន ក្នុង ១មិល្លីលីត្រ នៅពេលបញ្ចេញទឹកកាមម្ដងៗ។ បុរសមាំមួននឹងផលិតទឹកកាម ប្រមាណពី ១,៥ ដល់ ៥មិល្លីលីត្រ ក្នុងការបញ្ចេញទឹកកាមម្ដង។

២/ កោសិការបស់មេជីវិត មានប្រវែងប្រហែល ០,០៥មិល្លីម៉ែត្រ។ កោសិកាតូចបំផុតដែលអាចមើលឃើញដោយភ្នែកធម្មតា គឺ ០,១មិល្លីម៉ែត្រ។ ដូច្នេះ ដើម្បីមើលឃើញមេជីវិតមួយ អ្នកត្រូវតែប្រើប្រាស់មីក្រូទស្សន៍។៣/ មេជីវិតត្រូវបានបង្កើតឡើងដោយបណ្ដាកោសិកាតូច ដែលត្រូវបានគេហៅថា homunculi ឬ animalcules ។ មេជីវិតនិមួយៗរួមមានបីផ្នែកសំខាន់ៗ ៖ ផ្នែកក្បាល (មានផ្ទុក DNA ហ្សែន), ផ្នែកកណ្ដាល (ផ្ដល់ថាមពលដល់កន្ទុយ) និងផ្នែកកន្ទុយរបស់វា។៤/ មេជីវិត ហែលបានលឿនបែបណា? កោសិកាមេជីវិត ហែលបានប្រហែល ៥ មិល្លីម៉ែត្រ ក្នុងមួយវិនាទី។ អ្នកប្រហែលជាគិតថាយឺត ប៉ុន្ដែតាមពិត វាមិនយឺតនោះឡើយ ធៀបនឹងទំហំរបស់មេជីវិត។ ប្រសិនត្រីឆ្លាមមួយក្បាលដែលមានកម្លាំងដូចមេជីវិត នោះវានឹងអាចហែលបានល្បឿន ជាង ២៤,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ៥/ ហេតុអ្វីមេជីវិតដឹងអំពីទិសដៅដើម្បីធ្វើដំណើរ? អ្នកវិទ្យាសាស្ដ្រយល់ថា មេជីវិតស្វែងរកពងក្នុងស្បូន ទៅតាមវិធី ២យ៉ាងដ៏ស្មុគស្មាញបំផុត រួមមាន សមត្ថភាពហែលទៅកាន់តំបន់ដែលមានកំហាប់ខ្ពស់នៃបណ្ដាម៉ូលេគុលដែលបង្កើតឡើងដោយពង និងសមត្ថភាពឆ្ពៅទៅកាន់តំបន់ដែលមានកំដៅខ្ពស់ ក្នុងក្រពេញបន្ដពូជរបស់ស្ដ្រី ដើម្បីស្វែងរកស្បូន។៦/ កោសិកាមេជីវិតអាចរស់បានរយៈពេលប៉ុន្មាន? ប្រការនេះ អាស្រ័យលើបរិស្ថានដែលពួកវារស់នៅ។ ប្រសិនស្ថិតនៅក្នុងប្រដាប់ភេទរបស់ស្រី វានឹងអាចរក្សាជីវិតបាន ៥ថ្ងៃ។ ប្រសិននៅបរិស្ថានខាងក្រៅ មេជីវិតនឹងអាចរស់នៅបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

៧/ មេជីវិតដែលមិនត្រូវបានបញ្ចេញមកក្រៅតាមទឹកកាម ពួកវានឹងវិលត្រឡប់ចូលក្នុងរាងកាយរបស់បុរសវិញ។៨/ បរិមាណមេជីវិតនឹងថយចុះទៅតាមពេលវេលា? នេះគឺជាប្រការដែលពិបាកកំណត់ដឹង។ មុននេះ អ្នកវិទ្យាសាស្ដ្រអះអាងថា បរិមាណមេជីវិត ថយចុះពី ១១៣លាន/មិល្លីលីត្រ មកត្រឹម ៦៦លាន/មិល្លីលីត្រ។ ប៉ុន្ដែ ការពិសោធថ្មីៗនេះ បង្ហាញថា ចំនួនមេជីវិតមានលក្ខណៈនឹងន។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ហូបស្រាមុខឡើងក្រហម គួរតែប្រយ័ត្ន អំពីសម្ពាធឈាម
បើមិនហូបអ្វីសោះ អាចរស់នៅបានប៉ុន្មានថ្ងៃ?
ហេតុអ្វី មាសត្រូវបានជនជាតិឥណ្ឌា ប្រើប្រាស់ច្រើន ជាងគេ?
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ huffingtonpost