ព័ត៌មានអន្តរជាតិ ៖  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានអន្តរជាតិ  CNN ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា​ កូរ៉េខាងត្បូងបានជួបគ្រោះធម្មជាតិសាជាថ្មីខណៈពេលដែលប្រទេសនេះ រងការប៉ះពាល់នៃការបោកបក់ព្យុះសានបា (Sanb) ។

width=477

គួរបញ្ជាក់ផងដែរថា​   ព្យុះកំណាចសានបា នេះ   ត្រូវបានភ្នាក់ងារ​ព្យាករណ៍​ឧតុនិយមរកអោយឃើញថា វាមានល្បឿនដល់ទៅ ២៣២ គីឡូម៉ែត្រក្នុងមួយម៉ោងបាន​ទៅ​ដល់​កូរ៉េ​ខាង​ត្បូងកាលពី​ថ្ងៃទី​១៧ កញ្ញា ​​ដោយ​មានភ្លៀង​​ធ្លាក់​ខ្លាំង​ ដែលជាហេតុនាំអោយ​​​លុប​ចោល​ការ​ហោះ​ហើរ​នៃជើងយន្ត​ហោះ​ នឹង​ផ្អាក​​ការ​ធ្វើ​ដំណើរ​​​របស់​នា​វា  ​ក៏ប៉ុន្តែ​ពុំ​មាន​សេចក្តីរាយការណ៍​​ពី​​ជន​រង​គ្រោះ​នៅ​ឡើយទេ។

width=478

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា តំបន់ដែលទទួលរងឥទ្ធិពលខ្លាំងជាងគេ  គឺនៅតាមតំបន់ប្រជុំកោះ  ខណៈពេលដែលការព្យាករណ៍ពីភ្នាក់ងារឧតុនិយមបានលើកឡើងបែបនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN