ព័ត៌មានរូបភាព ៖ ជាថ្មីម្តងទៀត ពិតជាស្រឡាំងកាំង ចម្លែកចិត្ត ខណៈទំព័រសារព័ត៌មាន កំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន​ ងាកក្រឡេកមកមើលនូវព័ត៌មានរូបភាពស្តី ពី ឧបទ្ទេវហេតុនៃការស្លាប់ចម្លែកៗបំផុត  លើលោក មិនដែលធ្លាប់មានពីមុនមក។ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់ នៅខាងក្រោមនេះទាំងអស់គ្នាណា ៖

width=429

លោកស្រី  Fagilyu  Mukhametzyanov  វ័យ ៤៩ ឆ្នាំ  មកពីប្រទេសរុស្ស៊ី បង្កជាភាពភ្ញាក់ ផ្អើល    ខណៈងើបចេញ ពីក្តារមឈូសរបស់ខ្លួន  បន្ទាប់ពីមានការវិភាគច្រឡំពីសំណាក់ ក្រុមវេជ្ជបណ្ឌិត    ថាគាត់បានស្លាប់ដោយសារជម្ងឺគាំងបេះដូង ។  មកទល់នឹងពេលនេះ ស្វាមីរបស់លោកស្រី បានដាក់ពាក្យប្តឹងមន្ទីរពេទ្យមួយនោះហើយ។

width=428

កូនក្រមុំម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត នៅក្នុងទន្លេ Ouareau River ក្នុងក្រុង Mo-ntreal  ប្រទេសកាណាដា  ខណៈធ្លាក់ចុះពីកំពស់  ១៥  ម៉ែត្រ  អំឡុងពេលនៃការថតរូបអាពាហ៍ពិពាហ៍។

width=427

យុវវ័យម្នាក់​ វ័យ ១៨ ឆ្នាំ មកពីប្រទេសបូលីវី បានធ្វើអត្តឃាត  ដោយលោតចូលទឹកទន្លេ ដែលពោរពេញទៅដោយត្រីស៊ីសាច់ជាអាហារ (Piranhas) ។

width=425

លោកយាយ វ័យ ៨៨ ឆ្នាំ ឈ្មោះ Ilda Vitor Maciel មកពីទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមវេជ្ជបណ្ឌិត ច្រឡំចាក់ទឹកស៊ុបចូលទៅក្នុងដៃរបស់គាត់ ខណៈករណីនេះ កំពុងស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត។

width=425

លោក Brian J. Parry បានបាញ់សម្លាប់ខ្លួនឯងដោយអចេតនា  បន្ទាប់ពីបានភ្លាត់ស្នៀតបាញ់ចំក្បាលរបស់ខ្លួនឯង អំឡុងពេលនៃការហ្វឹកហ្វើនហាត់បាញ់កាំភ្លើង៕

ដោយ ៖ រិទ្ធីប្រភព ៖ odd