ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីវេលាល្ងាចម្សិលមិញនេះបានគូសបញ្ជាក់អោយដឹងថា ខ្លាឃ្មុំខ្មៅកំណាចមួយក្បាល ត្រូវបានរកអោយឃើញថាបានដើរចូលអុកឡុងបារ  មួយកន្លែង តែសំណាងល្អ  មិនមាននរណាម្នាក់ ទទួលរងរបួសនោះទេ ព្រោះតែវាដើរចូល បារ មួយនោះនាពេលនោះ។

width=436

គួររំឭកផងដែរថា ករណីដើរចូលអុកឡុង បារ មួយកន្លែងនេះ បានកើតឡើងនៅឯរដ្ឋ Co-lorado សហរដ្ឋអាមេរិក  ពោលគឺ នៅក្នុងបារមួយកន្លែង  ដែលមានឈ្មោះថា  Lonigan’s Bar ដែលមានទីតាំងជិតឧទ្យានជាតិ Rocky Mountain National Park ។

width=436

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែល  ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយប្តីប្រពន្ធមួយគូមានឈ្មោះ  Dave និង  Debbie  Callahan  ត្រូវជាម្ចាស់បារមួយកន្លែងនេះផងដែរថា ពិតណាស់   ពួកយើងមិនបានដឹងថា ​វាបានចូលមកអុកឡុកនោះទេ​  តែជាសំណាងល្អវាមិនធ្វើអោយរបស់របរ ក៏ដូចជាក្រុមមនុស្សទទួលរងរបួសនោះទេ ក៏ព្រោះតែវាចូលមកទីនេះនាពេលយប់ ហើយយើងអាចដឹងបានថា វាចូលអុកឡុកនោះតាមរយៈកាម៉េរ៉ាសុវត្ថិភាព នៅពេលព្រឹកឡើង៕

ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ