width=451

យុវតីទាំងឡាយ! នៅពេលអ្នកមានមិត្តប្រុសដែលបបួលអ្នកដើរលេងនោះ នៅពេលណាមួយអ្នកនឹងត្រូវគេបបួលអោយមានការរួមភេទហើយ។ ការបបួលនោះអាចជា  រូបភាពលួងលោម ឬដាក់សម្ពាធដែលមាន លក្ខណ:បង្ខិតបង្ខំ។ ប្រសិនបើមាននរណាម្នាក់ចង់  មានទំនាក់ទំនងផ្លូវភេទ  ជាមួយអ្នកហើយ  ចង់ឲ្យអ្នកធ្វើអ្វីដែល  អ្នកមិនចង់ធ្វើនោះ  គឺគេកំពុងព្យាយាមដាក់សម្ពាធឲ្យអ្នក។

អ្នកអាចនឹងពិបាកដោះ  ស្រាយនៅក្នុងស្ថានភាពបែបនេះ។ មានវិធីជាច្រើនដែលគេអាចលួងលោម ឬដាក់សម្ពាធ អោយអ្នកធ្លាក់ទៅ ក្នុងអន្ទាក់នៃការររួមភេទ។

ល្បិចទាំងនោះមាន:ប្រាប់អ្នកថាប្រសិនបើអ្នក ពិតជាស្រលាញ់គេ នោះអ្នកត្រូវធ្វើតាមគេ៖

១. ប្រាប់អ្នកថាគេនឹងបែកគ្នាជាមួយអ្នក ប្រសិនបើអ្នកមិនធ្វើ តាមអ្វីដែលគេចង់បាន២. បន្ទោសអ្នកថាអ្នកធ្វើ ឲ្យគេមានអារម្មណ៍ ហើយនិយាយថាត្រូវតែ ជួយពន្លត់ភ្លើងតណ្ហាគេ៣.​ នៅតែធ្វើនូវអ្វីដែល អ្នកធ្លាប់ប្រាប់ថាអ្នកមិនចង់ធ្វើ៤. ព្យាយាមធ្វើឲ្យអ្នកស្រវឹង ឬ នៅក្រោមឥទ្ធិពលថ្នាំញៀន     ធ្វើឲ្យអ្នកមិនអាចបដិសេធបាន៥. គំរាមថានឹងនិយាយប្រាប់ គេថាអ្នកមិនពូកែរឿងរួមភេទ ឬអ្នកបានធ្វើអ្វីជាមួយគេ៦. យល់ព្រមធ្វើអ្វីៗគ្រប់យ៉ាងឲ្យអ្នក ប្រសិនបើអ្នកព្រម រួមភេទជាមួយគេ៧. និយាយថាគេមិនមានអារម្មណ៍ រួមភេទប្រសិនបើ ប្រើស្រោមអនាម័យ៨. និយាយថា “អ្នកធ្លាប់រួមភេទជាមួយគេ តែឥឡូវមានបញ្ហា អ្វីបានជាមិនអាចរួមភេទ?”៩. ដោយដោះសម្លៀកបំពាក់ខ្លួនគេ និងដោះសម្លៀកបំពាក់របស់អ្នក១០. ព្យាយាមឲ្យអ្នកប៉ះគេ បើទោះជាអ្នកមិនចង់

ដូច្នេះ សូមមិត្តនារីទាំងឡាយប្រយ័ត្នរាល់កល្បិចទាំងនោះ    ដើម្បីការពារខ្លួនរបស់អ្នកនៅឲ្យឆ្ងាយពីអំពើទាំងអស់នោះ ដែលអ្នកមិនចូលចិត្ត!!!

ដោយ៖  វណ្ណៈប្រភព៖  lookingtoday