អត្ថបទរូប​ភាព ៖ ជាការពិត កាលពីពេលកន្លង ប្រិយមិត្ត ​មិត្តអ្នកអានធ្លាប់បានទស្សនារួចមកហើយស្តីពី ព័ត៌មានមួយចំនួនទាក់ទិននឹង អត្ថបទរូបភាព ដូច្នេះ ឆ្លៀតក្នុងឧកាសនេះជាថ្មីម្តងទៀត គេហទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ  សូមនាំអារម្មណ៍ទស្សនិកជន ក៏ដូចជាប្រិយមិត្ត   មិត្តអ្នកអាន   ងាកក្រឡេកមកមើល   នូវព័ត៌មានរូបភាព  ស្តីពី  កំពូលក្រុមមនុស្ស ធ្វើការវះកាត់កែសម្ភស្សប្លែកៗ  បែបឆ្គួតៗ  អោយដូចទៅនឹងនិមិត្តរូបរបស់ខ្លួន ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាពមួយចំនួន ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះបន្តិចទៅ ៖

width=430លោកស្រី Nileen Namita វ័យ ៤៩ មកពីប្រទេសអង់គ្លេសធ្វើការវះកាត់ដល់ទៅ ៥១ ដងដើម្បីអោយដូចម្ចាស់ក្សត្រីអេហ្ស៊ីប Nefertiti ។

width=429លោកយាយ Annette Edwards វ័យ ៥៧ ឆ្នាំ ចំណាយលុយដល់ទៅ ១៦,០០០ ដុល្លារដើម្បីធ្វើការវះកាត់អោយដូច Jessica Rabbit ។

width=430ស្រ្តីជាភរិយា ជនជាតិចិន  ទៅធ្វើការវះកាត់សម្ភស្យ ដើម្បីអោយដូចទៅនឹង អតីតភរិយាស្វាមីរបស់ខ្លួន។

width=430ស្រ្តីជាម្តាយមួយរូប ទៅធ្វើការវះកាត់អោយដូចទៅនឹង នាង អេចូលីណា ជូលី ។

width=430បងប្អូនភ្លោះស្រី ចំណាយលុយដល់ទៅ ៦០,០០០ ផោន ដើម្បីធ្វើការវះកាត់កែសម្ភស្សអោយដូចគ្នា ស្ទើរតែ ១០០ ភាគរយ តែម្តង៕

ដោយ ៖ ពិសី