កំពតៈ ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយបានកើតឡើង ទៅលើក្មេងប្រុសអាយុ ទើប៧ឆ្នាំ ដោយក្រុមឃាត ក បានប្រើកាំបិតវះពោះក្រោមចុងដង្ហើម រហូតដល់លើផ្ចិត ហើយកាត់ដៃខាងឆ្វេង និងខ្វេះភ្នែកខាងឆ្វេងយកទៅបាត់ កាលពីរសៀលថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១២ នៅចម្ងាយ១០០ ម៉ែត្រពីផ្ទះជនរងគ្រោះ ដែលដាច់ស្រយ៉ាលពីគេក្នុងភូមិត្រពាំង៣ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

ក្មេងប្រុសរងគ្រោះខាងលើនេះ មានឈ្មោះ វ៉ែន សុធា អាយុ ៧ឆ្នាំ ជាកូនពៅ ក្នុងចំណោមកូន៧នាក់។ ឪពុកក្មេងប្រុសរងគ្រោះឈ្មោះ កឹម វឹត អាយុ ៤៣ឆ្នាំ។

បងប្រុសក្មេងប្រុសរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៥ ខែសីហា ប្អូនប្រុសរបស់ខ្លួន បានសុំទៅងូតទឹក ហើយស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកវិញ។ លុះដល់វេលាម៉ោង ៥ មិនឃើញប្អូនត្រឡប់មកវិញ ក៏នាំគ្នាដើររកមើល ស្រាប់តែប្រទះឃើញសពនៅក្នុង គម្ពោតព្រៃ ដោយត្រូវគេវះពោះចាប់ពីក្រោមចុងដង្ហើមដល់លើផ្ចិត កាត់ដៃឆ្វេង ព្រមទំាងខ្វេះភ្នែកខាងឆ្វេងយកទៅបាត់ផងដែរ។

ឃាតកម្មដ៏សាហាវព្រៃផ្សៃ និងគួរឲ្យភ្ញាក់ផ្អើលនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីអ្វីនៅឡើយទេ ព្រោះកំពុងធ្វើកោ សលវិច័យ និងសាកសួរព័ត៌មានពីឪពុក ម្តាយ ក្មេងប្រុសរងគ្រោះ៕

ដោយ៖ សីហាប្រភព៖ dap-news