Tianna Madison អ្នកដែលដណ្ដើមបានមេដាយមាស នៅអូឡាំពិកឆ្នាំ ២០១២ ត្រូវពុកម្ដាយបង្កើតប្ដឹងឡើងតុលាការរដ្ឋ Ohio ដោយសារតែចោទប្រកាន់ថា ពុកម្ដាយអត្មានិយម កុហក់ក្នុងរឿងប្រាក់កាសក្នុងគ្រួសារ។
កាលពីខែសីហាកន្លងទៅ Tianna Madison ទទួលបានភាពសប្បាយរីករាយយ៉ាងក្រៃលែងបន្ទាប់ពី រួមជាមួយក្រុមរបស់ខ្លួន ដណ្ដើមបានតំណែងជើងឯក ផ្នែករត់ចម្ងាយ 4x100m នៅអូឡាំពិក ឆ្នាំ ២០១២។ ប្រហែល ១ខែកន្លះ ក្រោយពីត្រឡប់មកផ្ទះ Tianna Madison ត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់ ដែលធ្វើឡើងដោយពុកម្ដាយបង្កើតរបស់នាង។

លោក Robert និងអ្នកស្រី Jo Am Madison បានធ្វើពាក្យបណ្ដឹងឡើងតុលារការនៅក្នុងតំបន់ Elyria នៃរដ្ឋ Ohio ដើម្បីប្ដឹងកូនស្រីរបស់ខ្លួនពីបទ ថាបានមួលបង្កាច់ថាពួកគេអត្មានិយម ធ្វើភេរវកម្មផ្លូវចិត្ត និងបោកប្រាស់នាង ចំពោះរឿងប្រាក់កាសក្នុងគ្រួសារ។
សូម្បីតែ John Bartoletta ដែលជាកូនប្រសារ ក៏មានឈ្មោះក្នុងពាក្យបណ្ដឹងនោះដែរ។ Robert និង Jo Am Madison ទាមទារអោយកូនស្រីរបស់ខ្លួន សងជម្ងឺចិត្តអោយពួកគេម្នាក់ៗ ប្រហែល២៥,០០០ ដុល្លារ សម្រាប់ការខូចខាតកិតិ្ដយស។

គួររំលឹកថា Tianna Madison គឺជាសមាជិករបស់ក្រុមរត់ប្រណាំង(relay team)ស្រី អាមេរិក។នៅក្នុងការប្រកួតនៅអូឡាំពិក ២០១២ នៅក្រុងឡុងកន្លងទៅ Tianna Madison រួមជាមួយសមាជិកក្រុម រួមមាន Allyson Felix, Bianca Knight និង Carmelita Jeter ដណ្ដើមបានមេដាយមាសក្នុងការរត់ប្រណាំង 4x100m និងបានបំបែកឯតទគ្គកម្មដែលត្រូវបានបង្កើតឡើងកាលពី ២៧ឆ្នាំមុន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE