Ducati ជាក្រុមហ៊ុនដ៏ធំមួយនៅលើពិភបលោក ដែលបានផលិតម៉ូតូម៉ាក Ducati គ្រប់ប្រភេទ និងគ្រប់ស៊េរីសុទ្ធតែទទួលបាននូវជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំរាប់អតិថិជនមកពីគ្រប់ទិសទី។ ជាពិសេសប្រភេទម៉ូតូ Ducati បែបស្ពតគ្រប់ជំនាន់ និងម៉ូដែលថ្មីគឺតែងតែមានវត្តមាននៅលើទីផ្សារម៉ូតូធំ លើពិភពលោក ក្នុងនោះក៏មានវត្តម៉ូតូ Ducati នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។
ដោយសារតែ ទទួលបានការពេញនិយមជាច្រើន ក្រុមហ៊ុនផលិតម៉ូតូ Ducati បានផលិតម៉ូតូមូដែលថ្មីរបស់ខ្លួន មួយស៊េរីទៀតមានឈ្មោះថា Ducati Multistrada 1200 S ដែលមានរូបរាង ដ៏ស្រស់សង្ហាបើប្រៀបធៀបទៅម៉ូតូផ្សេងៗទៀត ទាំងរូបរាង និងកំលាំងម៉ាស៊ីម៉ូតូ Ducati Multistrada 1200 S ស៊េរីនេះ ពិតជាស្រស់សង្ហា និងមានល្បឿនលឿន។
ម៉ូតូ Ducati Multistrada 1200 S ស៊េរីថ្មី ឆ្នាំ២០១៤ នេះ មានកំលំាងម៉ាស៊ីន ដល់ទៅ ១១៩៨សេសេនិង បំពាក់ប្រអប់ពីរនៅខាងក្រោយសងខាង ងាយស្រួលផ្ទុកសម្ភារផ្សេងៗ ពេលធ្វើដំណើរផ្លូវឆ្ងាយនិង មានតំលៃ ១៩,៩៩៥ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed