Bruno Mars ទើបតែទទួលបានដំណឹង ដ៏ក្រៀមក្រំមួយ គឺអ្នកម្តាយរបស់គាត់ អ្នកស្រី Hernandezបានលារចាកលោក ក្នុងវ័យ ៥៥ ឆ្នាំបាត់ទៅហើយ ។
ខាងតំណាងរបស់លោក Bruno Mars និង Atlantic Records បានប្រាប់ទៅអ្នកកាសែតថាអ្នកស្រី Hernandez ស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលត្រូវជាថ្ងៃអាទិត្យនៅកម្ពុជា ។ ព័ត៌មានត្រូវបានគេដឹងថា អ្នកស្រី បានធ្លាក់ខ្លួនឈឺខ្លាំងកាលពីថ្ងៃសុក្រ ដោយមានការ គាំងបេះដូងផងដែរ ។ អ្នកស្រី ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Queen Medical Center នៅ Honolulu ដើម្បីជួយសង្រ្គោះ រហូតដល់ថ្ងៃសៅរ៍ទើបអ្នកស្រី ទទួលមូរណភាព ។អ្នកលារចាកលោក បន្សល់ទុកនៅកូន ៦ នាក់ដោយមានប្រុស ២ នាក់គឺ Bruno និង Ericនិងស្រី ៤ នាក់គឺ Presley , Tahiti , Tiara និង Jamie ។ Camnews ក៏ចូលរួមសោកស្តាយរំលែកទុក្ខជំនួសលោក Bruno Mars ផងដែរ ៕


ដោយ ៖ លីលីប្រភព ៖ k14