ភ្នំពេញ៖ ម្ដាយបង្កើតរបស់តារាចម្រៀង ដ៏ល្បីប្រចាំក្នុងផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានទទួល មរណភាព ដោយសារជំងឺ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី០១ខែធ្នូ ឆ្នាំ ២០១៣ ក្នុងអាយុ ៤២ឆ្នាំ ហើយក្រុមគ្រួសារកំពុង តែតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដំណឹងមរណភាព ដ៏ក្រៀមក្រំនេះ ត្រូវបានតារាចម្រៀងរួមអាជីព ក៏ដូចជាម្ចាស់ផលិតកម្ម សាន់ដេ បានចូលរួមរំលែកទុក្ខ នៅគេហដ្ឋានផ្ទាល់ របស់តារាចម្រៀង អ៊ីវ៉ា គ្រប់ៗគ្នា និងម្នាក់ៗមិននឹកស្មានថា ម្ដាយរបស់នាង ស្លាប់យ៉ាងងាយដូច្នេះឡើយ ។

បើតាមការឲ្យដឹងពីលោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រងទូទៅ ក្នុងផលិតកម្មសាន់ដេ បានឲ្យដឹងថា រូបលោក និងតារាចម្រៀងជាច្រើនទៀត បានទៅចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ កាលពីម្សិលមិញរួចហើយ។ លោកបានសម្ដែង អារម្មណ៍សោកស្ដាយជាពន់ពេក ខណៈដែលតារាចម្រៀង អ៊ីវ៉ា បានបាត់បង់ម្ដាយ ជាទីស្រលាញ់ គ្មានថ្ងៃត្រឡប់ ក៏ដូចជាបាត់បង់ សមាជិកគ្រួសារ ដែលធ្លាប់តែ ផ្ដល់ដំបូន្មានឲ្យនាង ចាប់ពីថ្ងៃនេះតទៅ។

គេហទំព័រ LookingTODAY ក៏សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយនឹងក្រុមគ្រួសារ តារាចម្រៀង អ៊ីវ៉ា និងសុំឲ្យវិញ្ញាណក្ខន្ធ ម្ដាយរបស់នាង ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

width=600

width=600

width=600

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល