តើអ្វីទៅជាគន្លឹះ ដើម្បីរក្សាចំណងស្នេហ៍ របស់អ្នកឲ្យបាន យូរអង្វែង? អ្នកស្រាវជ្រាវ ជាច្រើនដែលបាន សិក្សានៅសាកលវិទ្យាល័យ ប្រាប់ថា ចំណុចសំខាន់ ៥យ៉ាង ដើម្បីរក្សាទំនាក់ទំនងរបស់ អ្នកឲ្យកាន់តែមានភាព ផ្អែមល្ហែម ។

ចំណុចទី ១៖ ដៃគូទាំងពីរត្រូវចេះពិភាក្សាគ្នាអ្នកត្រូនិយាយពីអារម្មណ៍របស់ខ្លួនឯង ហើយក៏លើកទឺកចិត្តឲ្យដៃគូរបស់អ្នកឲ្យ និយាយពីអារម្មណ៍ របស់គេដូចគ្នា ដើម្បីឲ្យដឹងពីចំណុចល្អ ឬមិនល្អរៀងៗខ្លួន។ នៅពេល ដែលយើង មានទំនាក់ទំនងជាមួយនរណាម្នាក់ ការពិភាក្សាមានន័យថា ការបង្ហាញអារម្មណ៍ ផ្ទាល់ខ្លួនចំពោះដៃគូរបស់យើង។

ចំណុចទី ២៖ ដោះស្រាយគ្រប់បញ្ហាពីចំណុចអវិជ្ជមានគូស្នេហ៍ទាំងអស់ត្រូវចេះ ដោះស្រាយបញ្ហា រួមគ្នាដោយលើកយក ចំណុចល្អៗមកពិភាក្សា ហើយមិនត្រូវ មើលឃើញតែ ចំណុចអាក្រក់របស់ដៃគូនោះទេ ព្រោះថាវាអាចជា ហេតុផល ធ្វើឲ្យ យើងមានការបែកបាក់គ្នា។ ជាពិសេសត្រូវ ចេះយោគយល់គ្នា ទៅវិញទៅមក មិនថា ក្នុងកាលៈទេសៈណាក៏ដោយ ឬ មិនថាភាគីខាងណាជាអ្នកធ្វើខុសឡើយ។

ចំណុចទី ៣៖ ធានាអះអាងទៅវិញទៅមក ដើម្បីដើរទៅថ្ងៃអនាគតជាមួយគ្នាចំពោះគូស្នេហ៍ដែល មិនទាន់រៀបការជាមួយគ្នា ត្រូវតែជឿជាក់ និងទុកដាក់ចិត្តទៅលើ ដៃគូរបស់អ្នក។ រៀបចំគំរោងជាមួយគ្នា ឧទាហរណ៍ៈ ប្រសិនបើអ្នកចង់មានដំណើរ កំសាន្តជា មួយគ្នា ហើយស្រាប់តែដំណើរកំសាន្តនោះជួបបញ្ហា យើងមិនត្រូវរត់ចោលគ្នានោះទេ ផ្ទុយទៅ វិញយើងត្រូវតែជួយគ្នាទៅវិញទៅមក។

ចំណុចទី ៤៖ ដៃគូទាំងពីរត្រូវបែងចែកមុខងារឲ្យស្មើគ្នាគូស្នេហ៍ ទាំងពីរត្រូវាមានទំនួលខុសត្រូវ នៅពេលដែលរស់នៅជាមួយគ្នា។ ពួកគេត្រូវរៀបចំ គំរោងឲ្យច្បាស់ក្នុងការរស់នៅជាមួយគ្នាទៅថ្ងៃអនាគត ថាតើអ្នកណាត្រូវធ្វើអ្វី ។ ត្រូវពិភាក្សា គ្នាចំពោះការងារប្រចាំថ្ងៃ ឬការងារក្នុងផ្ទះ។

ចំណុចទី ៥៖ រួមចំណែកជីវិតក្នុងសង្គមអ្នកត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ដៃគូរបស់អ្នក។ ត្រូវចេះ ឲ្យតម្លៃ ដៃគូរបស់អ្នកនៅក្នុងសង្គម។ ជាពិសេសត្រូវចេះសរសើរដៃគូ របស់អ្នកចំពោះអ្នក នៅជុំវិញខ្លួន ដើម្បីរក្សាទំនាក់ទំនងឲ្យបានល្អជាមួយអ្នកដទៃ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល