ឧបករណ៍ benchmark ត្រូវបាន Which (ក្រុមហ៊ុនស្រាវជ្រាវអ្នកប្រើប្រាស់ របស់អង់គ្លេស)យកមក ប្រើប្រាស់គឺ Geekbench 2។ ក្នុងនោះ Galaxy S4 សុទ្ធតែឈរនៅលំដាប់លើគេ នៃរយះពេលសន្ទ-នា និងប្រើអ៊ីនធឺណេត ដែលប្រើបានរយះពេលជាក់ស្តែងគឺ ១០៥១ នាទី និង ៤០៥ នាទី។ Xperia Z ឈរនៅលំដាប់ទី២ ជាមួយការសន្ទនាទូរស័ព្ទបានរយះពេល ៩៨៥ នាទី បន្ទាប់មកគឺ Nexus 4 បាន៧៧១ នាទី។ ក្នុងនោះ ស្មាតហ្វូនដែលប្រើលេងអ៊ីនធឺណេត បានយូរលំដាប់ទីពីរគឺ HTC One បាន៣៣៩ នាទី បន្ទាប់មកគឺ BlackBerry Z10 បាន ៣៣៥ នាទី។ ចំណែក iPhone 5 របស់ Apple ឈរនៅលំដាប់ទី ៦ ទាំងរយះពេលនៃការសន្ទនា និងប្រើលេងអ៊ីនធឺណេត គឺបាន ៤៤៩ នាទី និង ២៦១នាទី។

/

ជាក់ស្តែង រយពពេលសាកថ្មពេញរបស់ Galaxy S4 គឺស្ថិតនៅលំដាប់ទី ៣ ប៉ុណ្ណោះ ជាមួយនឹងការចំណាយរយះពេល ១៦៤ នាទី ក្នុងពេលដែល iPhone 5 ឈរនៅលំដាប់ទី ១ ប្រើរយះពេលតែ ១៤១នាទី និង Lumia 920 ឈរលំដាប់ទី ២ ដោយប្រើរយះពេលសាកថ្មពេញ ១៥២ នាទី៕

/

ដោយ៖ សិលាប្រភព៖ VE