ក្រុមហ៊ុន HTC មិនបានរង់ចាំដល់ព្រឹត្តិការណ៍ MWC ២០១៥ នោះទេ ដោយថ្មីៗនេះ ក្រុមហ៊ុននេះ បានប្រកាសបញ្ចេញលក់ជាផ្លូវនូវស្មាតហ្វូន Desire 626 ដែលមានតម្លៃទាប គួរឱ្យចាប់អារម្មណ៍បំផុត។

បើទោះជាស្ថិតក្នុងចំណោមស្មាតហ្វូនតម្លៃទាប ប៉ុន្ដែ គ្រឿងម៉ាស៊ីនរបស់ Desire 626 មិនមែនជាប្រភេទអន់នោះឡើយ។ ស្មាតហ្វូននេះ មានអេក្រង់ ៥អ៊ិន្ឈ៍ ៧៣០ភិកសេល ប្រើប្រូសេសឺរ Qualcomm Snapdragon 410 4-core Cortex-A53 1…2GHz ។ Desire 626 ប្រើ RAM 1GB និងអង្គចងចាំក្នុង 16GB ដែលអាចបន្ថែមតាមរយៈ microSD។

ទន្ទឹមនឹងនេះ Desire 626 មានកាមេរ៉ាក្រោយ ១៣មេហ្គាភិកសេល កាមេរ៉ាមុខ ៥មេហ្គាភិកសេល ហើយកាមេរ៉ាទាំងនេះ អាចថតវីដេអូកម្រិត Full HD 1080p ។ ចំណែកថ្មរបស់វា មានថាមពល 2,000mAh ប៉ុន្ដែ មិនអាចដោះចេញបាន។

តាមការឱ្យដឹងពី HTC ថាមពឡរបស់ថ្មនេះ អាចប្រើបាន ៣០ម៉ោងសម្រាប់ការហៅចេញចូល ឬ៧៦០ម៉ោងសម្រាប់ការរង់ចាំ។ Desire 626 មានប្រព័ន្ធទាំងឡាយ ដូចជា Bluetooth 4.0, Wi-Fi 802.11n DLNA និងប្រព័ន្ធ LTE។


បច្ចុប្បន្ននេះ Desire 626 ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៩៩០ដុល្លារតៃវ៉ាន់ គឺប្រហែល ១៩០ដុល្លារអាមេរិក។ HTC Desire 626 មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌ស។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena