ភ្នំពេញ ៖ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ ​​ដឹកនាំ​ដោយ​លោកព្រះរាជ​អាជ្ញារង​ គី ប៊ុណ្ណារ៉ា​ ​បាន​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​គ្រឿង​ញៀន​ជា​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​លំនៅ ឋាន ភូមិ​គ្រឹះ​​លេខ៤៤ ផ្លូវលំ    ភូមិអូរអណ្ដូង ១ សង្កាត់ព្រែកប្រា   ខណ្ឌមានជ័យ រាជធានី​ ភ្នំពេញ​និង​បាន​ឃាត់​ខ្លួន​ផ្កាយ​ពីរ​ម្នាក់​ឈ្មោះ​ចាន់ ឫទ្ធីឌី នាយរង​សេនា​ធិការ​កង​ទ័ព​ជើង​គោក និង​មនុស្ស​ប្រមាណ​៣០​នាក់​ទៀត​ដែល​នៅ​ក្នុង​ផ្ទះ​នោះ​ផងដែរ។

/

ការ ​ឆែកឆេរ​និង​ឃាត់​ខ្លួន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២។ សមត្ថកិច្ច​ រកឃើញ​គ្រឿង​ញៀនប្រភេទ​ម៉ាទឹកកក និង​ថ្នាំ​ញៀន​ជា​ច្រើន​គ្រាប់​ទៀត​ ដែល​លាក់​ទុក​ក្នុង​ ភូមិ​គ្រឹះ​នោះ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ។

សមត្ថកិច្ច ​បាន​បន្ត​ការ​ឆែកឆេរ​នៅ​ភោជនីយដ្ឋាន រស្មី​បឹង​កេងកង ដែល​សង្ស័យ​ថា​អាច​មាន​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នេះ​ផងដែរ ព្រោះ​ជា​កន្លែង​គ្រប់​គ្រង​ដោយ​ផ្កាយ​ពីរ ចាន់​ ឫទ្ធីឌី​នោះ៕

ដោយ ៖ សូរីយ៉ា ប្រភព ៖ កម្ពុជាថ្មី