ភ្នំពេញៈ តារាសម្តែងថៃល្បីឈ្មោះ រាងខ្ពស់ស្រឡះ កញ្ញា Pancake Khemanit Jamikorn ហៅ Pancake នឹងមកបំពេញការងារ នៅក្នុងក្លឹបកម្សាន្ត RCA ជាលើកទី២ ចំថ្ងៃបុណ្យ នៃក្តីស្រលាញ់ (Valentine’s Day) ដើម្បីមកជួបអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុង ក្លឹបកម្សាន្តមួយនេះ ជាលើកទី២ ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY ជំនួយការផ្ទាល់ នៅក្នុងក្លឹបកម្សាន្ត RCA លោក ឡុង ប៊ុនហេង បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា ថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ កញ្ញា Pancake នឹងមកកម្ពុជាជាលើកទី២ ដោយនាងមក ចូលរួមក្នុងកម្មវិធី សប្បាយៗ ដែលរៀបចំឡើង ដោយក្លឹបកម្សាន្ត RCA ។ ហេតុដូច្នេះ ប្រសិនបើទស្សនិកជនមិត្តៗ យុវវ័យ មានបំណងចង់ចូលរួម សប្បាយរីករាយ ជាមួយ Pancake លោកអ្នកគ្រាន់តែ អញ្ជើញមកកាន់ ក្លឹបកម្សាន្តមួយនេះ តែប៉ុណ្ណោះ ។

លោក ឡុង ប៊ុនហេង បានប្រាប់ឲ្យដឹងបន្តទៀតថា នេះជាលើកទី២ហើយ ដែល Pancake មកប្រទេសយើង ដោយការអញ្ជើញ មកលើកទី១ គឺទទួលបានជោគជ័យ និងការគាំទ្រខ្លាំងមែនទែន។ ដោយមានការសំណូមពរ ឲ្យខាងក្លឹបកម្សាន្ត អញ្ជើញនាង មកជាថ្មី ហេតុដូច្នេះដើម្បី បំពេញចិត្ត ទស្សនិកជននិងមិត្តៗយុវវ័យ នៅថ្ងៃទី១៤ ខែកុម្ភៈជាទិវា នៃក្តីស្រឡាញ់នេះ Pancake នឹងមកចូលរួម កម្មវិធីសប្បាយៗ ជួបជុំអ្នកគាំទ្រ ។

លោក ប៊ុនហេង បានប្រាប់ឲ្យដឹងទៀតថា កញ្ញា Pancake នឹងមកដល់ប្រទេសកម្ពុជា ហើយនាងនឹងបន្តទៅក្លឹប RCA ជួបអ្នកគាំទ្រច្រៀង រាំកម្សាន្តសប្បាយ ដោយនាងបានត្រៀមបទចម្រៀង ទាំងញាក់ និងមនោសញ្ចេតនា ចំនួន៦បទ ។លោករំពឹងថា ការវិលមកលើកទី ២របស់ Pancake នេះនឹងទទួលបានការគាំទ្រ កាន់តែច្រើនជាងមុនទៀត ហើយអ្វីដែលពិសេស នៅថ្ងៃនោះដែល តារាថៃរូបនេះ ក៏មានត្រៀមជាកាដូ សម្រាប់អ្នកគាំទ្រខ្លួន ផងដែរ ។

ដូច្នេះប្រសិនបើយុវវ័យ និងអ្នកគាំទ្រ ដែលស្រលាញ់ពេញចិត្ត និងចង់រីករាយកម្សាន្ត ជាមួយតារាក្នុង ដួងចិត្ត កញ្ញា Pancake អាចអញ្ជើញទៅ ក្លឹបកម្សាន្ត RCA អាចទំនាក់ទំនងទូរស័ព្ទ 070 26 22 22 ,070 23 22 22 ដែលមានទីតាំង នៅទល់មុខស្ថានីយទូរទស្សន៍ អប្សរា ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ៕

/

/

/

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល