ការប្រកួត Super classic លើកទី 223 បានសម្តែងឡើងពិតជាធ្វើឲ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង អង្គុយស្ទើរមិនជាប់កៅអី។

Real គឺជាក្លឹបដែលចូលប្រកួតមានសន្ទុះខ្លាំងជាង ហើយរហូតដល់នាទីទី23, Ronaldo រកគ្រាប់បាល់នាំមុខបានសំរេចឲ្យ Real។ ប៉ុន្តែក្រោយនោះមិនយូរប៉ុន្មាន Messi បានឆ្លើយតបចម្លើយទៅឲ្យ Ronaldo វិញដោយរកបានគ្រាប់បាល់ស្មើវិញឲ្យ Barcelona។ នៅនាទីបន្ទាប់នៅក្នុងតង់ទី1ការប្រកួតមានការពុះកញ្ជ្រោលយ៉ាងខ្លាំង ប៉ុន្តែមិនមានគ្រាប់បាល់បន្ថែមសំរាប់ក្លឹបទាំងពីរទេ។

/

Ronaldo និង Messi រកបានម្នាក់ពីរគ្រាប់ឲ្យក្លឹបរបស់ខ្លួន

ចូលដល់តង់ទី2, នៅនាទីទី61 Messi រកគ្រាប់បាល់បានសំរេចលើកទីពីរឲ្យ Barcelona ។ ប៉ុន្តែក្រោយនោះតែ 5នាទី Ronaldo ក៏រកបានគ្រាប់បាល់ស្មើឲ្យ Real វិញ។ ចប់ការប្រកួតក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា(2-2)។ ដូច្នេះ Real នៅតែចាញ់ពិន្ទុរបស់ Barcelona 8ពិន្ទុនៅក្នុងតារាងពិន្ទុ La Liga ដដែល។

វីដេអូ Highlight Goals រវាង Barcelona vs Real Madrid

លទ្ធផល៖ Barcelona vs Real Madrid (2-2)រកបានគ្រាប់បាល់៖ Messi (31', 61') - Ronaldo (23', 66')កីឡាករចូលប្រកួត៖Barca: Valdes - Alves, Mascherano, Adriano, Alba - Busquets, Xavi, Iniesta - Pedro, Cesc, Messi.Real: Casillas - Arbeloa, Pepe, Ramos, Marcelo - Xabi Alonso, Khedira - Di Maria, Oezil, Ronaldo - Benzema.

ដោយ៖ សិលាប្រភព៖ 24h