ចិន៖ តាមការអោយដឹង ពីសារពត៌មានក្នុងខេត្ដ Zhejian បានអោយដឹងថា កាលពីម្សិលមិញនេះ មានបុរសម្នាក់ បានទទួលគ្រោះថ្នាក់យ៉ាងអណោចអាធមបំផុត ពោលគឺបុរសនេះ បានស្លាប់ក្រោមថ្មក្រាលផ្លូវភ្លាមៗ ខណៈដែលថ្មពេញមួយឡាន បានចាក់កិនលើរូបគាត់។
លោក Yang Fu បានប្រាប់ប៉ូលីល ក្នុងតំបន់ Yuhuan នៃខេត្ដ Zhejiang ថា កាលពីវេលាម៉ោងប្រមាណជា ៩:០០ ពឹ្រក គាត់បានដឹកថ្មចោលទៅកាន់ការដ្ឋាន ស្រាបតែដល់កន្លែងកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកយ៉ាងលឿន គាត់ក៏បានប្រឹងចាប់ប្រាំងឡានយ៉ាងខ្លាំង រហូតដល់ដាច់ប្រាំង រួចឡានក៏ក្រឡាប់ ដោយចាក់ថ្មពីលើគាត់ផងដែរ។
ប៉ូលីសក្នុងស្រុកបាននិយាយថា បរុសជនរងគ្រោះមិនអាចបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលទេ ពីព្រោះថ្មដែលកិនលើគាត់ គឺមានទងន់ដល់ទៅ ១០ តោនឯណ្ណោះ។ ក្រុមប៉ូលីសបានបន្ដថា ទោះជាយ៉ាងណាក៏ដោយ ក៏រថយន្ដដឹកថ្មនេះ ត្រូវបានឃាត់ទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖ រក្សាប្រភព៖ dailymail