Apple ទើបតែធ្វើការបង្ហោះ វីដេអូស្ប៉តពាណិជ្ជកម្មមួយ ដែលមានរយះពេលដ៏ខ្លីតែ ៣០ វិនាទីស្តីពី iPhone 5c សំបកជ័ររបស់ខ្លួន ជាលើកដំបូង។
មិនដូចស្ទីលពាណិជ្ជកម្មផលិតផលកាលពីមុនៗរបស់ Apple, វីដេអូពាណិជ្ជកម្មរបស់ iPhone 5cដែលទើបតែបង្ហាញខ្លួននេះ គឺមិនបាននិយាយពី Features ថ្មីៗ ពិសេសៗអ្វី របស់ស្មាតហ្វូនទេ គឺផ្តោតសំខាន់តែទៅលើ ពណ៌ស្មាតហ្វូនប៉ុណ្ណោះ។
Apple បានអនុញ្ញាត ឲ្យអតិថិជនធ្វើការកុម្មង់ទិញ iPhone 5c ចាប់តាំងពីថ្ងៃទី ១៣ ខែកញ្ញា ហើយនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះហើយ៕