កន្លងមកនេះ ទំព័រ WSJ បានបង្ហើបឱ្យដឹងអំពីព័ត៌មានសំខាន់មួយចំនួននៃទូរស័ព្ទ iPhone 6 ជំនាន់ឆ្នាំ ២០១៥ របស់ Apple ។ WSJ ឱ្យដឹង iPhone 6s ឬ iPhone 7 អាចនឹងត្រូវបានបន្ថែមកំណែពណ៌ផ្កាឈូក ក៏ដូចជាបំពាក់បច្ចេកវិទ្យា Force Touch (ជាបច្ចេកវិទ្យាទទួលដឹងអំពីកម្លាំងសង្កត់/ប៉ះ ធ្ងន់ ឬស្រាលនៅលើអេក្រង់ថាច់ស្គ្រីនដែល Apple ដែលបានបំពាក់នៅលើបណ្ដាកំណែនានានៃ Macbook ហើយថ្មីៗបំផុតក៏មាននៅលើ Apple Watch ផងដែរ។

សូមបញ្ជាក់ថា Force Touch គឺជាបច្ចេកវិទ្យាមួយ ជួយឱ្យអ្នកប្រើប្រាស់អាចអូសនៅលើអេក្រង់ដោយទិសផ្សេងៗ របស់ Apple Watch ។ ចំណែកនៅលើ Macbook វិញ Force Touch នឹងដើរតួនាទីសំខាន់ៗជាច្រើនរបស់កូនកណ្ដុរ (mouse)។
យោងតាមវដ្ដនៃការបង្ហាញខ្លួននៃ iPhone របស់ Apple គេជឿថា iPhone ឆ្នាំ ២០១៥ នឹងគ្រាន់តែជាកំណែ តូច មួយ បើធៀបនឹង iPhone 6។ ដូច្នេះ រចនារូបរាងរបស់ iPhone 6s ប្រហែលជាមិនមានការប្រែប្រួលប៉ុន្មាន ធៀបនឹង iPhone 6/6 Plus។

យ៉ាងនេះក្ដី បណ្ដាកម្មវិធី ឬមុខងារថ្មីរបស់ iPhone 6s មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ព្រោះថា ពេលនេះ Apple កំពុងតែធ្វើការអភិវឌ្ឍ និងពិសោធលើអនាគត iPhone ថ្មីរបស់ខ្លួន៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ macrumors