ក្រុមអ្នកជំនាញការជប៉ុនបានអះអាងថា ៖ សម្រាប់ប្រទេសចិន សមុទ្រចិនខាងត្បូងគឺមានធនធានធម្មជាតិ និងប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនជាង Senkaku។
សារព័ត៌មានចិនកាលពីថ្ងៃទី ៨ឧសភា ដកស្រង់ព័ត៌មានពីទំព័រ Sankei របស់ជប៉ុន បានអោយដឹងថា កាលពីថ្ងៃទី ៧ឧសភា អាជ្ញាធរក្រុង Tokyo បានប្រកាសថា គិតចាប់តាំងពីថ្ងៃទី ២៧ ខែមេសា រហូតដល់ថ្ងៃទី ២ ឧសភា ពួកគេរៃអង្គាសប្រាក់បាន ១២០លានយ៉េន នៅក្នុងយុទ្ធនាការមួយដើម្បីទិញយកកោះ Senkaku តាមការណែនាំរបស់អភិបាលក្រុង Tokyo លោក Shintaro Ishihara។
 |
| នាងវាល្បាតសមុទ្រចិនធ្វើសកម្មភាពនៅសមុទ្រចិនខាងត្បូង |
សារព័ត៌មានខាងលើក៏បានដកស្រង់សំដីអ្នកវិភាគអំពីបញ្ហាចិន និងជប៉ុន បានអះអាងថា សកម្មភាពរបស់ជប៉ុនក្នុងការរៃអង្គាសប្រាក់ដើម្បីទិញកោះនោះនឹងត្រូវបានជំទាស់ពីក្រុងប៉េកាំង ប៉ុន្ដែអ្នកវិភាគនេះជឿថា ការជំទាស់នោះនឹងមិនមានភាពខ្លាំងក្លានោះទេ។
ក្រៅពីការត្រៀមសម្រាប់កិច្ចប្រជុំកំពូល លើកទី ១៨របស់បក្សកុម្មុយនិស្ដចិន នៅចុងឆ្នាំដែលនឹងត្រូវធ្វើការប្រគល់ និងផ្លាស់ប្ដូរអំណាចពីជំនាន់មួយទៅជំនាន់មួយ ប្រទេសចិនក៏កំពុងប្រឈមមុខទៅនឹងភាពតានតឹងនៅលើកោះ Scarborough ផងដែរ។ ក្រុមអ្នកជំនាញការជប៉ុនបានអះអាងថា៖ សម្រាប់ប្រទេសចិន សមុទ្រចិនខាងត្បូងគឺមានធនធានធម្មជាតិ និងប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនជាង Senkaku។
 |
| អភិបាលក្រុង Tokyo អំពាវនាវអោយបង្កើតមូលនិធិទិញកោះ Senkaku |
អ្នកវិភាគខាងលើបានថ្លែងដែរថា ៖ ការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងក្រុង Tokyo របស់ជប៉ុនក្នុងការទិញយកកោះ Senkaku ដែលចិនហៅថា Diaoyu នោះនឹងមិនងាយនឹងកើតឡើងនោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD