Facebook ដែលជាបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក ថ្មីៗនេះ បានបញ្ចេញនូវមុខងារថ្មីមួយ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រគល់សិទ្ធិកាន់កាប់គណនី Facebook របស់ខ្លួន ទៅឱ្យអ្នកផ្សេង នៅពេលខ្លួនបានបាត់បង់ជីវិត។

/

មុខងារនេះ ស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងគណនី (Manage Your Account) នៃទំព័រជំនួយ (help)។ ក្នុងនោះ អ្នកត្រូវបានអនុញ្ញាតឱ្យជ្រើសរើសម្ចាស់គណនី Facebook ណាមួយដែលជាមិត្ត ឬជាញាតិរបស់អ្នក ដើម្បីឱ្យជួយគ្រប់គ្រងមុខងារមួយចំនួននៃទំព័ររបស់ Facebook របស់អ្នក ដូចជា រូបតំណាង រូបក្របមុខ។ល។ បន្ទាប់ពីអ្នកបានស្លាប់។

ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសមុខងារលុបគណនីរបស់ខ្លួន បន្ទាប់ពីបានបាត់បង់ជីវិត។ មុននេះ Facebook ក៏ធ្លាប់មានមុខមួយ ដែលជួយឱ្យអ្នករាល់គ្នា ប្រកាសអំពីការលាចាកលោករបស់អ្នកលេង Facebook ណាម្នាក់ផងដែរ។

width=463

បច្ចុប្បន្ន មុន​ងារ​នេះ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​អាមេរិក

Vanessa Callison-Burch ដែលជានាយកផ្នែកផលិតផលរបស់ Facebook យល់ថា ៖ “មនុស្សរាល់គ្នា តែងមិនបានគិតដល់ប្រការនេះ រហូតដល់ពួកគេបានធ្លាក់ទៅក្នុងស្ថានភាពនៃការបាត់បង់”។

/

មុន​ងារ​នេះ មិន​ទាន់​មាន​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឡើយ

មុខងារប្រគល់មរតករបស់ Facebook នេះ បច្ចុប្បន្ន ត្រូវបានគេដាក់ឱ្យប្រើប្រាស់នៅអាមេរិក ហើយប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត មិនទាន់មានមុខងារនេះនៅឡើយ។ ប៉ុន្ដែ ពេលដ៏ខ្លីខាងមុខ មុខងារនេះនឹងមាននៅទូទាំងពិភពលោក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN/Internet