អន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ពីអាជ្ញាធរជាតិចិន ប្រឆាំងនឹងឧបទ្ទេវហេតុគ្រោះអគ្គីភ័យ  អោយដឹងថា   កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ  អគ្គីភ័យមួយបានឆាបឆេះផ្សារមួយកន្លែង នាទីក្រុងសៀងហៃ ប្រទេសចិន​ ខណៈពេលដែលមកទល់នឹងពេលនេះ មនុស្ស ៦ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត  ស្របពេលដែលច្រើននាក់ផ្សេងទៀត   ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក៏ព្រោះតែរងរបួសជាទម្ងន់។

width=468

គួរបញ្ជាក់ផងដែរថា  ភ្លើង​ឆាប​ឆេះ​​​កាល​ពី​ថ្ងៃទី​ ៦ មករា ​វេលា​ម៉ោង ​​​​២០​និង​៣០​នាទី​​ក្នុង​ផ្សារ​​លក់ដុំ​​ផលិត​ផល​​​កសិកម្ម​​ ស្ថិត​នៅខណ្ឌ​ពូដុង​ ក្រុង​សៀង​ហៃ ។ ពួក​អ្នក​ជួយ​​សង្គ្រោះ​នៅ​បន្ត​តាម​​រក​ពួក​អ្នក​របួស​ ។ បើក​ទ្វារ​​២៤​ម៉ោង​​​លើ​២៤ម៉ោង​​​​ផ្សារ​នេះ​ជា​​ផ្សារ​​​បោះ​ដុំ​​ធំ​ជាង​ គេ​បំផុត​​​នៅក្រុង​សៀង​ហៃ​​​ខាង​លក់​ផលិ​តផល​​កសិកម្ម​។

width=466

ដោយឡែក  បើនិយាយពីមូលហេតុពិត  នៃការឆាបឆេះមិនទាន់បានដឹងច្បាស់នៅឡើយទេស្របពេលដែលយុទ្ធនាការនៃការស៊ើបអង្កេតនៅតែបន្តមាននៅឡើយ៕

ដោយ ៖ ពិសិដ្ឋប្រភព  ៖​ xinhuanet