ឥណ្ឌា៖ មានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ  នៅក្នុងរោងចក្រផលិតកំាជ្រួច  និងផាវក្នុងរដ្ឋ  Tamil Nadu   នៅភាគខាងត្បូងប្រទេសឥណ្ឌា   បានបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ កាលពីថ្ងៃពុធ ខែកញ្ញា ឆ្នាំ២០១២ ម្សិលមិញ។

ប៉ូលិសនៅកន្លែងហេតុ  បានឱ្យដឹងថា មានកម្មករធ្វើនៅក្នុងរោងចក្រនេះប្រមាណជា ៣៤នាក់ បានសម្លាប់បាត់បង់ជីវិត  និងមានអ្នករងរបួសជាង ៣០នាក់ ដោយសារតែ  អគិ្គភ័យបានឆាបឆេះយ៉ាងខ្លាំង នៅក្នុងរោងចក្រផលិតកាំជ្រួច និងផាវ ដែលផ្ទុកទៅដោយវត្ថុជាតិផ្ទុះ។

ករណីឆេះរោងចក្រខាងលើនេះ គេមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ហើយសមត្ថកិច្ច កំពុងបន្តការស៊ើបអង្កេត៕

សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ BBC