ព័ត៌មានអន្តរជាតិ ៖​ សម្លៀកបំពាក់មួយសម្រាប់ ដែលជានិមិត្តរូប ក៏ដូចជាស្លាកសញ្ញា KFCត្រូវបានពាក់ដោយស្ថាបនិក  Harland Sanders  ដែលជាអ្នករកឃើញ ហាងអាហារសម្រន់ (Fast Food)   ល្បីឈ្មោះទូទាំងពិភពលោកមួយនេះនោះ ត្រូវបានដាក់តាំងដេញថ្លៃ កាលពីសៅរ៍  កន្លងទៅ  ក្នុងរដ្ឋ  តិចសាស់  សហរដ្ឋអាមេរិក  ក្នុងតម្លៃដល់ទៅ    ២១,៥១០ ដុល្លារឯណោះ។

width=440

គួររំឭកផងដែរថា ឈុតសម្លៀកបំពាក់មួយនេះ ត្រូវបានទិញដោយប្រធាន ក៏ដូចជាលោកនាយកប្រតិបត្តិការទូទៅ ហាង KFC នៅប្រទេសជប៉ុន គឺលោក Masao Watanabe ដែលជាបុគ្គលមួយនាក់    ក្នុងចំណោមមនុស្សរាប់រយនាក់ផ្សេងទៀត ​ ដែលបានធ្វើការទូរស័ព្ទធ្វើការទាក់ទង ដើម្បីដេញថ្លៃលើកនេះ។

គួរបញ្ជាក់ផងដែរថា KFC គឺមានពាក្យពេញ    Kentucky Fried Chicken គឺជាហាងអាហារសម្រន់មួយដែលមានការិយាល័យកណ្តាលនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក ជាហាងអាហារសម្រន់ដែលជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោកបន្ទាប់ពីហាងអាហារសម្រន់ McDonald ៕

ដោយ ៖ ពិសីប្រភព ៖ chinadaily