យល់ដឹង៖​ តាមការស្រាវជ្រាវមួយបានអោយដឹងថា ស្រ្ដីទាំងឡាយណាដែលឆ្លងកាត់ការវះកាត់ដោយសារជម្ងឺពោះវៀនដុះខ្នែង ស្រ្ដីទាំងនោះ គឺងាយប្រឈមមុខនឹងការមានកូនខ្លាំងណាស់។width=455

តាមការសិក្សាមួយនៃសាកលវិទ្យាល័យ Dundee ប្រទេសអង់គ្លេសបានរកឃើងថា ស្រ្ដីច្រើនជាង ៧៦,០០០នាក់នៅជុំវិញភពលោកដែលបានវះកាត់ដោយសារជម្ងឺពោះវៀនដុះខ្នែង គឺចំនួន​ ៣៩​ ភាគរយមានការប្រឈមមុខខ្ពស់ ទៅនឹងការមានកូនក្នុងរយៈពេល ១០ ឆ្នាំ បន្ទាប់ពីការវះកាត់រួច។width=455

តាមការបកស្រាយរបស់អ្នកឯកទេសឈាមបានអោយដឹងថា ស្រ្ដីប្រឈមនឹងការមានកូនបន្ទាប់ពីការវះកាត់​ គឺដោយសារនៅពេលវះកាត់ ការបង្កកោសិកាឈាមស មានការកើតឡើងយ៉ាងច្រើន ដែលជាហេតុមួយនាំអោយស្រ្ដីនោះ ហាក់បីដូចជាមានការបង្កកំណើតហើយអញ្ចឹង៕

ដោយ​៖ សារិនប្រភព៖ dailymail