ព័ត៌មានអន្តរជាតិ   ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស reuters ដែលទើបតែបានធ្វើការចេញផ្សាយនូវអត្តបទរបស់ខ្លួន កាលពីពេលកន្លងទៅនេះ អោយដឹងថា មានមនុស្សប្រមាណជាង ១ ពាន់នាក់ ក្នុងនោះរួមមាន ភ្ញៀវទេសចរ និងអ្នកជឿទៅលើអបិយជំនឿបាននាំគ្នា អបអរសាទរ ខណៈពេលដែលពិភពលោកមិនត្រូវបានវិនាស ដូចទៅនឹងការព្យាករណ៍របស់ប្រតិទិនជនជាតិម៉ាយ៉ាន។

width=478

គួរបញ្ជាក់ផងដែរថា កម្មវិធីអបអរសាទរមួយនោះ ត្រូវបានធ្វើឡើងនៅឯប្រសាទពីរ៉ាមីតបុរាណជនជាតិម៉ាយ៉ាន  នៅឯភាគអាគ្នេយ៍ ​ ប្រទេសម៉ិចសិក  ដោយនៅក្នុងនោះ គេក៏ឃើញមានអ្នកព្យាករណ៍ថា អំឡុងថ្ងៃទី  ២១/១២/១២  គឺជាថ្ងៃអវសានលោកនោះ ក៏បានចូលរួមផងដែរ ស្របពេលដែលការប្រារព្ធកម្មវិធីអបអរសាទរមួយនេះ ត្រូវបានគេចាត់ទុកថាវាគឺជាយុគសម័យមួយថ្មី និងល្អប្រសើរសំរាប់មនុស្សជាតិ។

លើសពីនេះទៅទៀត បើយើងងាកក្រឡេកទៅមើលប្រភពដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មិនត្រឹមតែមានការអបអរសាទរ  នៅក្នុងប្រទេសម៉ិចសិក ទាក់ទិនទៅនឹងការមិនមានថ្ងៃអវសានលោកនេះ  គេក៏ឃើញមានប្រទេសមួយចំនួនផ្សេងទៀត  នៅលើពិភពលោកប្រារព្ធកម្មវិធីអបអរស្រដៀងៗគ្នានេះផងដែរ   ស្របពេលដែលមតិរិះគន់មួយចំនួនក៏ត្រូវបានលើកឡើង ដោយមានការទិតៀន  ទៅដល់ការព្យាករណ៍របស់ជនជាតិម៉ាយ៉ាន ដែលវាផ្ទុយពីការពិត៕

ដោយ ៖ រិទ្ធីប្រភព ៖​reuters