អង់គ្លេស៖ លោក Marke Roberts ជាសិស្សនៃសាកលវិទ្យាល័យ Cardiff ផ្នែកភួគព្ពសាស្រ្ដ។ថ្មីៗនេះគាត់បានស្នើរសុំមិត្តស្រីគាត់រៀបការ ដែលនាងក៏ជាសិស្សរួមសាលានឹងគាត់ផងដែរ។អ្វីដែលអស្ចារ្យនោះគឺថា បន្ទាប់ពីគាត់បានស្នើរសុំរួចហើយ គាត់បានចារសំណើរមួយ នៅលើជញ្ជាំងថ្មកានិត នៃអាគារពហុដ្ឋានកីឡា Cardiff's Millennium Stadium ថា Marry me Abbie, Love Mark
គាត់បានប្រាប់ពត៌មាន BBC ថា៖ ខ្ញុំធ្វើដូចនេះព្រោះខ្ញុំចង់ប្រាប់នាងថា ខ្ញុំពិតជាស្រឡាញ់នាងដោយស្មោះមែន។ លើសពីនេះទៅទៀតគឺ វាក៏អាចចាត់ទុកថា ជាអំណោយដ៏វិសេសសម្រាប់ខួបកំណើតគម្រប់ ២០ ឆ្នាំរបស់នាងផងដែរ។

ចំពោះ Abbie Cockerill បាននិយាយថា៖ ខ្ញុំពិតជាមានភាពសប្បាយចិត្តខ្លាំងណាស់ពេលដែលខ្ញុំបានមកដល់ទីនេះ ហើយបានឃើញសំណារបែបនេះ។ នាងបានបន្ដថា Robert បានអោយខ្ញុំបិទភ្នែក ហើយគាត់បានលុតជង្គង់ចុះ បន្ទាប់មកគាត់អោយចិញ្ជៀនត្បូងមួយដល់ខ្ញុំ ពេលនោះខ្ញុំកាន់តែសប្បាយចិត្តខ្លាំងថែមទៀត។ ខ្ញុំគិតថាវាដូចជាសុបិន្ដរបស់ខ្ញុំអ៊ីចឹង តែនេះវាជាការពិត។
ពួកគេបាននិយាយថា៖ ពួកគេនៅសល់ពីឆ្នាំទៀតទៀបបញ្ចប់ការសិក្សា ដូច្នេះយ៉ាងហោចណាស់នៅរយះពេលពីរឆ្នាំជាងទៀតដែរ ទើបពួកគេរៀបការជាមួយគ្នា។ នេះបើតាមការប្រាប់ចុងក្រោយរបស់ BBC.
ដោយ៖ សារិនប្រភព៖ walesonline