Satellite Radius អាចបត់បញ្រ្ចាស បាន ៣៦០អង្សា ដូចទៅនឹងស្រឡាយ  Yoga របស់ Lenovo ខុសម្យ៉ាង គឺ Satellite Radius មានអេក្រង់ធំជាង គឺ ១៥អ៊ិន្ឈ៍។

/

/

/

/

ដើម្បីទទួលឆ្នាំសិក្សាថ្មីនាពេលខាងមុខ ក្រុមហ៊ុន Toshiba ទើបបានបញ្ចេញកុំព្យូទ័រយួរដៃ ក៏ដូចជា ថេប្លេត ថ្មីមួយចំនួន។ ជាក់ស្ដែង Toshiba បានបញ្ចេញ លេបថប កូនកាត់ចំនួន ៣ម៉ូដែល គឺ Satellite Radius, Satellite Click 2 និង Satellite Click 2 Pro ។ ក្នុងចំណោមកុំព្យូទ័រយូរដៃទាំងនេះ Satellite Radius ត្រូវបានគេយល់ថា ជាការចម្លងពី លេបថប Yoga របស់ Lenovo ដោយវាអាចបត់បញ្ច្រាស ៣៦០អង្សា ថ្វីបើផលិតផលរបស់  Toshiba មានអេក្រង់ធំជាង (១៥អ៊ិន្ឈ៍)។ កាលពីខែកុម្ភៈ HP បានធ្លាប់បានបញ្ចេញ លេបថប ដែលមានលក្ខណៈស្រដៀងគ្នានឹង Yoga នេះដែរ។

/

/

/

Satellite Radius បំពាក់ប្រព័ន្ធបត់បែន “ប្រែកាយ” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាច “ប្រែរូប” ថេបថបនេះ បានចំនួន ៥ប្រភេទ គឺរួមមាន រាងដូច លេបថប ធម្មតា , ថេប្លេត , “Presentation (ត្រឡប់ម៉ាស៊ីន ក្ដារចុចនៅពីខាងក្នុង) , Audience (អេក្រង់ផ្ងារ ក្ដារចុចផ្កាប់) និង Tabletop (ម៉ាស៊ីនទាំងមូល លាតសន្ធឹងត្រង់ នៅលើតុ)។

/

/

/

Radius នឹងត្រូវបានដាក់លក់ ចាប់ពីដើមខែកក្កដា នៅអាមេរិក ក្នុងតម្លៃ ៩២៦ដុល្លារ។ ចំណែកគ្រឿងម៉ាស៊ីនរបស់ Radius គេនឹងអាចជ្រើសរើស ឈីប Core i5, Core i7, RAM 8 GB, អង្គចងចាំ 1 TB, Wifi ស្ដង់ដា AC, បច្ចេកវិទ្យាសម្លេង Harman Kardon រួមនឹងបច្ចេកវិទ្យាដែលអនុញ្ញាតអ្នកប្រើប្រាស់ បញ្ចូលថ្មរបស់ឧបករណ៍ដទៃ សូម្បីតែពេលវាកំពុងស្ថិតក្នុងរបបដេក។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ engadget/ pcworld