Chelsea បានផ្តូរមុខព្រួញ មកចង្អុលដាក់កីឡាករ Rooney របស់ Manchester United និងLewandowski របស់ Dortmund វិញហើយ បន្ទាប់ពីតំលៃខ្លួនរបស់ខ្សែប្រយុទ្ធក្រុម NapoliEdinson Cavani ឡើងថ្លៃរួចមក ។Roman Abramovich ដែលជាម្ចាស់ក្លឹប Chelsea មិនចង់ប្រកួតប្រជែង ក្នុងការដេញថ្លៃជាមួយនឹងក្លឹប PSG របស់បារាំងក្នុងការដណ្តើម Cavani ឡើយ ព្រោះវាខាតពេលវេលា ហើយអាចទទួលបានបរាជ័យទៀតផង ដូចនេះទើបក្រុម Chelsea ប្តូរមុខព្រួញមកខ្សែប្រយុទ្ធ Rooneyនិង Lewandowski វិញដែលគ្មានការប្រជែងច្រើន ។
ក្លឹប PSG បានដេញថ្លៃកីឡាករ Cavani តំលៃ ៤៣ លានផោន ធ្វើអោយ Chelsea គិតសារជាថ្មីក្នុងការដេញថ្លៃ ។ តាមពិតទៅចំនួន ៤៣ លានផោនចំពោះ Chelsea មិនមែនជាតំលៃណាស់ណាឡើយ ព្រោះកាលពីមុន Chelsea ធ្លាប់ចំណាយ ៥០ លានផោនទិញ Fernando Torres ពីក្លឹប Liverpool រួចទៅហើយ គ្រាន់តែពេលនេះ Chelsea មិនចង់ប្រជែងក្នុងការដេញថ្លៃ ។
Mourinho បាននិយាយថា Rooney និង Lewandowski ត្រូវបានបញ្ចូលទៅក្នុង បញ្ចីកីឡាករដែលChelsea ចង់បានរួចហើយដោយអនាគត Rooney នៅក្រុម Manchester United នៅមិនទាន់ដឹងច្បាស់នៅឡើយ ចំនែកកីឡាករ Lewandowski មានគំរោងចង់ចាកចេញពី Dortmund ជាខ្លាំង ៕

ដោយ ៖ កុសលប្រភព ៖ dailymail