បុរសអាយុ ៤៨ឆ្នាំ ម្នាក់ នៅប្រទេសថៃ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចខោ អាវទ្រនាប់ អស់រយៈពេល ៣០ឆ្នាំមកហើយ។

ហេតុការណ៍នេះ ត្រូវបានគេដឹង ខណៈដែលបុរសនេះត្រូវនគរបាលចាប់ខ្លួន ពីបទលួចចូលក្នុងកន្លែងឯកជនរបស់អ្នកដទៃ ដោយខុសច្បាប់ នៅតំបន់ Chinatown ក្នុងក្រុង Bangkok ប្រទេសនៃប្រទេសថៃ។

/

បន្ទាប់មក កងកម្លាំងនគរបាល ក៏បានចុះត្រួតពិនិត្យផ្ទះរបស់បុរសនេះ ទើបគេរកឃើញខោ អាវទ្រនាប់របស់ស្ដ្រី ចំនួន ១០,០០០គូ។ មិនតែប៉ុណ្ណោះ នៅក្នុងរថយន្ដរបស់ជនសង្ស័យនេះ ក៏មានខោ អាវទ្រនាប់ស្ដ្រីចំនួន ១,០០០គូ ផងដែរ។

ជាចុងក្រោយ បុរសអាយុ ៤៨ឆ្នាំរួបនោះ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចខោ អាវទ្រនាប់ នេះ តាំងពីអាយុ ១៨ឆ្នាំមកម្លេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ K14