ថ្មីៗនេះ នារីស្លៀកពាក់ឈុតក្នុងចំនួន ៤៥០នាក់ បាននាំគ្នាដើរតាមបណ្ដោយឆ្នេរសមុទ្រ
នៃក្រុង Panama រដ្ឋ Florida សហរដ្ឋអាមេរិក និងបានបំបែកឯតទគ្គកម្មព្យុហយាត្រាឈុត
ក្នុងធំបំផុតក្នុងលោក។

ក្រុមនារីវ័យក្មេង មានសម្រស់ស្រស់ស្អាតមកពីរដ្ឋនានារបស់អាមេរិក ប្រមូលផ្ដុំគ្នានៅឆ្នេរ
សមុទ្រ Panama ដើម្បីធ្វើព្យុហយាត្រាក្នុងចម្ងាយផ្លូវ ១,៦គ.ម ដោយស្លៀកឈុតប៊ីគីនី។ ជាមួយនឹងការប្រឹងប្រែងនេះ ពួកគេបានបំបែកឯតទគ្គកម្មដែលត្រូវបានបង្កើតឡើងនៅ
ប្រទេសអូស្ដ្រាលី កាលពីខែតុលា ឆ្នាំ ២០១១ ដោយមាននារីស្រស់ស្អាតចំនួន ៣៥៧នាក់
ចូលរួម៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM