គ្រោះថ្នាក់  ៖ ​ បើតាមការអោយដឹងពីរបាយការណ៍ ដែលបានផ្តល់ដោយសារព័ត៌មានបរទេសបានបញ្ជាក់អោយដឹងថា ការតាមដានស៊ើបអង្កេតរបស់ក្រុមភ្នាក់ងារមានសមត្តកិច្ចនៅតែបន្តនៅឡើយ បន្ទាប់ពីម្ចាស់កសិដ្ឋាន ត្រូវបានសន្មត់ជាជំហានដំបូងថាត្រូវបានជ្រូករបស់ខ្លួនស៊ីជាចំណី។

width=488

គួររំឮកផងដែរថា  បើយោងតាមសម្តី របស់ក្រុម​គ្រួសារម្ចាស់កសិដ្ឋាន   បានបញ្ជាក់អោយដឹងថា លោកតា​ Terry Garner វ័យ​ ៧០ ឆ្នាំ គឺជាម្ចាស់កសិដ្ឋានមួយកន្លែង នារដ្ឋ Oregon សហរដ្ឋអាមេរិក  ហើយត្រូវបានរកអោយឃើញថា  គាត់មិនវិលត្រលប់មកផ្ទះវិញដូចរាល់ដងនោះទេ​ បន្ទាប់ពីគាត់បានទៅដាក់ចំណីអោយជ្រូកនៅឯកសិដ្ឋាន។

width=486

ទន្ទឹមនឹងការតាមដានស៊ើបអង្កេតជាជំហានដំបូងនេះ បានរកឃើញបំណែកធ្មេញមួយចំនួនរបស់គាត់ នៅក្បែរៗ នឹងរបងការពារជ្រូកកុំអោយចេញមកក្រៅ ខណៈពេលដែលភ្នាក់ងារមានសមត្តកិច្ចបានអះអាងថា  គាត់ត្រូវបានរកអោយឃើញថា មានជម្ងឺគាំងបេះដូង ហើយស្របពេលដែលទៅផ្តល់ចំណីនោះ ទំនងជាជម្ងឺរបស់គាត់រើឡើង ហើយឆ្លៀតនៅក្នុងឧកាសនោះ ជ្រូកឃោរឃៅដែលមួយក្បាលៗ មានទម្ងន់ពី ៣១៨ គីឡូក្រាមឡើងទៅ អាចនឹងស៊ីគាត់ជាចំណីក៏ថាបាន។

ដោយឡែក នេះគ្រាន់តែជាការតាមដានស៊ើបអង្កេតជំហានដំបូងតែប៉ុណ្ណោះ ស្របពេលករណីដ៏ក្តៅគគុកមួយនេះ នឹងតែបន្តតាមដាននៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ nydailynews/dailymail/Spy