ថ្លៃថ្នូរ ម៉ូដែល ប្រណិត និងទាក់ទាញ គឺជាអ្វីដែលយើងអាចនឹងនឹកដល់ នៅពេលបានឃើញ និងកាន់នៅនឹងដៃ នូវស្មាតហ្វូន Moto X កំណែឆ្នាំ ២០១៤ ដែលទើបបង្ហាញខ្លួនថ្មីៗនេះ។

/

ក្រោយពី “ឈុតឆាក” បង្ហាញខ្លួនរបស់ Galaxy Note 4, Sony Xperia Z3 និង Lumia 830 ក្រុមអ្នកបច្ចេកវិទ្យានៅថ្ងៃនេះ ក៏បានស្គាល់បន្ថែមនូវស្មាតហ្វូនថ្មីមួយទៀត នោះគឺផលិតផលមកពី Motorola ដែលមានឈ្មោះថា Moto X ថ្មី។ ផ្ទុយទៅនឹងការសន្និដ្ឋាន និងដំណឹងចចាមអារ៉ាមដែលថា កំណែថ្មីរបស់ Moto X នឹងមានឈ្មោះថា Moto X+1 ស្មាតហ្វូននេះ បែរជាត្រូវគេហៅថា The new Moto X ទៅវិញ។

/

Moto X កំណែ​ថ្មី ធំ​ជាង​កំណែ​ចាស់

 

/

/

កំណែថ្មីរបស់ Moto X  មានរូបរាងខាងក្រៅស្រដៀងទៅនឹង Moto X កំណែដំបូង ប៉ុន្ដែ នៅពេលមើលឱ្យបានលំអិត គេនឹងឃើញថា មានចំនុចខុសគ្នាច្រើន រវាងកំណែចាស់ និងកំណែថ្មី។ ការប្ដូរផ្លាស់ដែលគួរនិយាយបំផុត រវាង Moto X និង The New Moto X នោះគឺ ឡូហ្គូ និង កាមេរ៉ាក្រោយ។ រចនានៃឡូហ្គូថ្មី ដែលមានស្រទាប់គំនូសរង្វង់មូលនៅជុំវិញ ធ្វើឱ្យវាកាន់តែមានលក្ខណៈថ្លៃថ្នូរ និងប្រណិតជាងមុន ចំណែកកាមេរ៉ាក្រោយ ដែលមានវត្តមានរបស់ភ្លើង Flash នៅខាងលើ ក្បែរកាមេរ៉ា នាំឱ្យគេជក់ចិត្ត ពេលបានកាន់នឹងដៃ មើលនឹងភ្នែក។

/

/

/

អំពីវត្ថុធាតុ និងគ្រឿងម៉ាស៊ីន The New Moto X មានអេក្រង់ Full HD AMOLED ទំហំ 5.2 inch និងត្រូវបានការពារដោយស្រទាប់កញ្ចក់ Corning Gorilla Glass 3 ។ The New Moto X ប្រើឈីប Snapdragon 801 2.5 GHz, RAM 2GB និងប្រព័ន្ធដំណើរការក្រាហ្វិក Adreno 330 ។ ម៉ាស៊ីននេះ  មានកំណែអង្គចងចាំចំនួនពីរ គឺ  16 និង 32 GB,  កាមេរ៉ាក្រោយ 13 Mpx  និងកាមេរ៉ាមុខ 2Mpx ។ The New Moto X ប្រើប្រាស់ថ្ម កម្រិតថាមពល 2.300 mAh។

/

/

/

កំណែ 16GB របស់ The New Moto X មាន​តម្លៃ​ប្រហែល ៤១៩,៩៩ ផោន (ប្រហែល ៦៨៥​ដុល្លារ​អាមេរិក) មិន​មាន​កិច្ច​សន្យា​ប្រើ​អ៊ីន​ធឺរ​ណែត ចំណែក​កំណែ 32GB មាន​តម្លៃ​ថ្លៃ​ជាង​នេះ ប្រហែល ៦៥​ដុល្លារ​៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theverge