អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ធ្នូម្សិលមិញនេះថា ទារកស្រីដែលមានវ័យ ៧ខែម្នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះដោយបានដកស្លាបសត្វ ចេញពីក្រោមគុំថ្គាមរបស់នាង។

width=456

ប្រភពដដែលបានអោយដឹងថា ក្មេងស្រីតូចម្នាក់នោះ មានឈ្មោះថា Mya Whittington រស់នៅក្នុងតំបន់ Hutchinson សហរដ្ឋអាមេរិក។ បើតាមការអោយដឹងពីឪពុកម្ដាយរបស់ក្មេងស្រីតូចនោះ គឺលោក Aaron និង​ Emma​ ថា៖ ដំបូងឡើយគាត់ស្មានតែកូនមុន ដែលកើតលើផ្ទៃមុខ  ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក មុននោះចេះតែរីកធំឡើងៗ ហើយមានសភាពក្រហម គាត់ក៏បានបញ្ចូនកូនស្រីរបស់គាត់ ទៅកាន់មណ្ឌលសុខភាពភ្លាម។

width=456

width=455

ស្លាបសត្វដែលដកបាន

width=455

ក្មេងស្រីតូច ដែលមានអាយុ ៧ខែ

ពេលដែលទៅដល់មណ្ឌលសុខភាព Kansas ក្រុមគ្រូពេទ្យ ក៏ធ្វើការវិនិ្នឆ័យលើជម្ងឺភ្លាម បន្ទាប់មក គេក៏បានដកយកស្លាបសត្វ ដែលមានប្រវែង 2 inch ចេញពីថ្ពាមក្មេងស្រីតូចនោះបានជោគជ័យ។ លោកគ្រូពេទ្យម្នាក់ ដែលធ្វើការនៅទីនោះអស់រយៈពេល ២០ឆ្នាំ បាននិយាយថាខ្ងុំមិនដែលឃើញវាទេ ហើយខ្ងុំក៏មិនដឹងថា វាកើតពីអីដែរ៕

ដោយ៖ វត្ដីប្រភព៖ dailymail