សក់គឺជាផ្នែកមួយដ៏សំខាន់ផងដែរ  នៃសម្រស់របស់មនុស្សគ្រប់រូប សក់អាចបង្ហាញពីភាពទាក់ទាញនិង បង្កើននូវភាពស្រស់ស្អាត  ចំពោះមនុស្សទូទៅ  មិនថាបុរស ឬ ស្រ្តីនោះទេ។ តើអ្នកលោកចង់ឱ្យសក់ដុះលូតលាស់មករឹងមាំ ទន់ ភ្លឺរលោង និង មានសុខភាពសក់ល្អ ដោយធម្មជាតិដែរ ឬទេ?

ខាងក្រោមនេះ យើងសូមបង្ហាញជូនលោកអ្នកនូវប្រភេទអាហារមួយចំនួន  ដែលអាចជួយឱ្យសក់ដុះលូតលាស់មកមានភាពរឹងមាំ និង មានសុខភាពល្អ។

/

អយស្ទើរ៖ គឺជាប្រភេទអាហារសមុទ្រម្យ៉ាងដែលមានឱជារសឆ្ងាញ់ពិសា មិនតែប៉ុណ្ណោះ  វាមានផ្ទុកនូវប្រូតេអ៊ីន សារធាតុចិញ្ចឹម និង វីតាមីន  ជាច្រើនទៀត  ដែលអត្ថប្រយោជន៍យ៉ាងសំខាន់សំរាប់សុខភាពសក់ និង ជួយឱ្យសក់ដុះលូតលាស់មករឹងមាំ ទន់ ភ្លឺរលោង។

ស៊ុត៖ គឺជាប្រភពអាហារដ៏សំខាន់បំផុតសម្បូរទៅដោយសារធាតុប្រូតេអ៊ីននិងសារធាតុផ្សេងៗ ទៀតដូចជា៖ ស័ង្កសី ស៊ីលីញ្ញូម ស៊ុលផួរ និង ដែក។ សារធាតុដ៏សំខាន់ទាំងនេះ ជាពិសេស សារធាតុដែកដើរតួនាទីយ៉ាងសំខាន់ ក្នុងការពារសក់ជ្រុះ និង ជួយឱ្យសក់ដុះលូតលាស់មកបានឆាប់រហ័ស  និងរឹងមាំ។

ដំឡូងបារាំង (ផ្អែម)៖ ជាប្រភេទអាហារដែលមានផ្ទុកនូវសារធាតុ antioxidant beta carotene ដែលធ្វើឱ្យសុខភាពសក់របស់អ្នកមានសភាពរឹងមាំ ការពារស្បែកក្បាលមានអង្កែនិងស្បែកក្បាលរមាស់៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ webmd