Facebook ទើបតែផ្តល់ឯកសារS-1របស់ខ្លួននៅលើ SEC ដែលបានអោយដឹងថាគេមានសមាជិកដល់ទៅ901លាននាក់(03/2012) ដែលបានលេងយ៉ាងសកម្មជារៀងរាល់ខែ គឺកើនឡើង33% បើប្រៀបធៀបទៅនឹង(03/2011)។ ក្នុងនោះមានដល់526លាននាក់បានចូលលេងFacebook ជារៀងរាល់ថ្ងៃគឺកើនឡើង41% បើប្រៀបធៀបនឹងខែ03/2011 និងមានដល់488លាននាក់ចូលFacebookតាមរយះកម្មវិធីលើទូរស័ព្ទ។

ប្រសិនជាយកចំនួនប្រជាជនទូទាំងពិភពលោក 7,000លាននាក់លើផែនដីគឺមានជិតដល់13% ចំនួនមនុស្សដែលប្រើFacebook។ សមាជិក901លាននាក់នេះ បង្កើតបានការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិបានដល់125 ពាន់លាននាក់នៅលើ Facebook។ គិតជាមធ្យម រៀងរាល់ថ្ងៃនៅលើFacebook មាន 3,2ពាន់លាននាក់ដែលចុចLike និងComment។ បើនិយាយពីហិរញ្ញវត្ថុ Facebook បានអោយដឹងថាពួកគេរកប្រាក់ចំនូល1,1ពាន់លានដុល្លារក្នុងត្រីមាសទីI ក្នុងឆ្នាំ2012គឺកើនឡើង44,7% បើប្រៀបធៀបនឹងត្រីមាសទីI ឆ្នាំមុន។ ទោះហិរញ្ញវត្ថុមានការកើនឡើង ប៉ុន្តែប្រាក់ចំណេញរបស់គេគឺធ្លាក់ចុះ។ ការថយចុះក្នុងត្រីមាសទីIនេះ នៅសល់តែ137លានដុល្លារ គឺថយអស់10,7% បើប្រៀបធៀបត្រីមាសទីI ឆ្នាំមុន៕

ដោយ៖ និស្ស័យប្រភព៖ tte