ព័ត៌មានវីដេអូ ៖ ទិដ្ឋភាពនៃការធ្លាក់យន្តហោះស្តែងៗ ដូចជាថតខ្សែភាពយន្តហូលីវូដនោះត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព ខណៈពេលដែលក្រោយមកវីដេអូដ៏រន្ធត់មួយនេះ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏កំពុងពេញនិយម youtube ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុធ្លាក់យន្តហោះធន់តូចមួយនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យប៉ុន្មានថ្ងៃមុននេះ ម៉ោង ៥:២០ នាទីល្ងាច នាអាកាសយានដ្ឋាន Congonhas ស្ថិតនៅក្នុងក្រុង São Paulo ប្រទេសប្រេស៊ីល ស្របពេលដែលអ្នកដំណើរ ៣ នាក់នៅលើនោះ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែបានរងរបួស។ បើនិយាយពីមូលហេតុវិញមិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ youtube