ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីវេលាល្ងាច ថ្ងៃ ៣០ ម្សិលមិញនេះ បានចេញផ្សាយអត្ថបទសារព័ត៌មានមួយអោយដឹងថា បុរសដែលជាអ្នកបើកបររថភ្លើង ទៅជួបនឹងគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ រហូតដល់ថ្នាក់សម្លាប់មនុស្ស ៧៩ នាក់នោះមកទល់នឹងពេលនេះ បើយោងតាមការប្រកាសផ្សាយអោយដឹងពី មន្រ្តីតុលាការកាលពីថ្ងៃអង្គារអោយដឹងថា មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះថ្នាក់មួយនេះ មិនត្រឹមតែបណ្តាលមកពីការបើកក្នុងល្បឿនហួសកំណត់នោះទេ តែក៏បណ្តាលមកពីការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបើកបរផងដែរ។

គួររំឭកផងដែរថា ក្រោយពីធ្វើការតាមដានស៊ើបអង្កេត បន្ទាប់ពីកើតមានឡើងនូវគ្រោះថ្នាក់ដ៏គួរអោយរន្ធត់នេះ កាលពីសប្តាហ៍មុននេះ អោយដឹងថា បុរសដែលជាអ្នកបើករថភ្លើងមួយគ្រឿងនោះ ពិតជាមិនបានគោរពនូវច្បាប់ចរាចរណ៍នោះទេ ពោលគឺ បើកហួសល្បឿនកំណត់ នោះគឺ ១៥៣ គ.ម ក្នុងមួយម៉ោង ( លឿនដល់ទៅ ២ ដងនៃល្បឿនដែលបានកំណត់)។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា មកទល់នឹងខណៈនេះ លោក Fra-ncisco Jose Garzon ដែលត្រូវជាអ្នកបើកបររថភ្លើងមួយគ្រឿងនោះត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស ៧៩ នាក់ដោយអចេតនា ដោយកើតឡើងចេញពីការធ្វេសប្រហែសការបំពេញវីជ្ជាជីវៈរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍កន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំ ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយនូវករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះបន្ទាប់ពីវាបានកើតឡើងមិនដល់ ២៤ ម៉ោងផងនោះ។ ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់ ទៅតាមដានអានអត្ថបទដើមទាំងអស់គ្នាណា៎ ដោយចុចនៅ ត្រង់នេះ ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN