តៃវ៉ាន់ ៖​ យ៉ាងហោចណាស់ មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត  ខណៈ ២១ នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់ និងស្រាល  បន្ទាប់ពីប្រទេសនេះ ​ បានជួបនូវគ្រោះធម្មជាតិរញ្ជូយដី កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញនេះ នេះបើតាមការអោយដឹងពីអាជ្ញាធរជាតិឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ។

width=436

ទន្ទឹមនឹងនេះ ប្រភពសារព័ត៌មានដដែល (chinadaily) ក៏បានអះអាងបន្ថែមអោយដឹងផងដែរថា​ មនុស្ស ១ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ។ គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជូយដីលើកនេះ មានកំលាំងដល់ទៅ  ៦,៧ រ៉ិចទ័រ  បានធ្វើអោយមនុស្សស្លាប់  និងរបួសអស់ជាច្រើននាក់  មិនត្រឹមតែប៉ុណ្ណោះ  ក៏បានធ្វើអោយខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

width=434

យ៉ាងណាមិញ បើយើងងាកក្រឡេកទៅមើលតាមបណ្តោយផ្លូវមួយកន្លែងនៅក្នុងប្រទេសនេះវិញ គេឃើញមានការរលំធ្លាក់ថ្មយក្ស ដោយបាំង និងបិទជាប់នូវផ្លូវមួយនេះ ក្រោយពីបានកើតមានឡើងនូវគ្រោះធម្មជាតិលើកនេះ៕

ដោយ ៖​ ពិសិដ្ឋប្រភព ៖ chinadaily