ព័ត៌មានអន្តរជាតិ ៖ តារាម៉ូដែលស្រី ជនជាតិប្រេស៊ីល នាង Carine Felizardo បានក្លាយជាម្ចាស់ជ័យលាភី បវរកញ្ញាឯកល្វែងក្រោយខាងក្រោម គូថ ឆ្នាំ២០១២ (Miss Bumbum 2012)នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Happening កាលពីថ្ងៃទី ០២ ធ្នូ កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងគូថស្អាតលើកនេះ មានឈ្មោះថា Miss Bumbum 2012 ត្រូវបានគេប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sao Paulo ប្រទេសប្រេស៊ីល។ លើលពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា នៅក្នុងអំឡុងការប្រកួតប្រជែងដ៏ស្វិតស្វាញនាជុំទីពីរ ក៏ដូចជាវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខភាពនារីៗ ដល់ទៅ ១៥ រូបជាចុងក្រោយតារាម៉ូដែលស្រី នាង Carine Felizardo ត្រូវបានប្រកាសជាជ័យលាភីឯកក្នុងការប្រកួតប្រជែងលើកនេះ បន្ទាប់ពីមានការវិនិច្ឆ័យពីសំណាក់គណៈកម្មាការដល់ទៅ ១១រូប ក្នុងនោះគណៈកម្មាការនារី ៦ រូប និងបុរស ៥ រូប៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening