វីដេអូចំរៀងមួយ ដែលទើបតែនឹងចេញថ្មីៗនេះ ដែលតួសំដែងនៅក្នុងនោះគឺជា Jiyeon ដែលជាសមាជិករបស់ក្រុមចំរៀងនារី T-ara ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជនព្រោះតែការសំដែង បែបកំសត់ ឈឺចាប់អំពីរឿងស្នេហារបស់ Jiyeon ។
វីដេអូចំរៀងនេះមានចំណងជើងថា Painkiller ជាស្នាដៃរួមគ្នា ៤ ក្រុមដូចជា Soyeon (T-ara), Yoojin (SeeYa), Eunkyo(5Dolls), Taewoon និង Sungmin (SPEED) បង្កើតបានជាបទ Painkiller នេះមក ។ បទនេះដែរ បានដកស្រង់ចេញពី Album ថ្មីមួយឈ្មោះថា Tears Of Mind ដែលជាស្នាដៃរបស់អ្នកដឹកនាំ និង និពន្ធលោក Cho Young Soo និងចូលរួមដោយក្រុមផលិតករ DoubleSidekick ផងដែរ ។
Painkiller គឺជាបទចំរៀង ដែលនិយាយអំពីការឈឺចាប់ ដែលកើតឡើង បន្ទាប់ពីការបែកបាក់រឿងស្នេហា ដែលយើងអាចឃើញនៅក្នុងវីដេអូចំរៀង គឺ Jiyeon (T-ara) បានសំដែងការឈឺចាប់របស់នាង ដែលអាចធ្វើអោយយើង មានអារម្មណ៍ថាទទួលបានការឈឺចាប់របស់នាងដែរ ព្រោះតែការសំដែងដ៏ល្អរបស់នាង ។ ដើម្បីកុំអោយមានមន្ទិលសង្ស័យច្រើន យើងទៅតាមដានទស្សនាទាំងអស់គ្នាទៅមើល ៕

ដោយ ៖ លីលីប្រភព ៖ youtube