លោកស្រី Laurene Powell Jobs ជាអតីតភរិយារបស់លោក Steve Jobs កាលពីពេលថ្មីៗ
នេះត្រូវបានមានវត្តមានជាលើកដំបូងនៅក្នុងបញ្ជីរឈ្មោះមហាសេដ្ឋីពិភពលោក ជាមួយ
ទ្រព្យសម្បតិ្តសរុបចំនួន ៩ ពាន់លានដុល្លាអាមេរិក និងក្លាយជាស្រ្តីដែលមានទ្រព្យសម្បត្តិ
ច្រើនជាងគេនៅក្នុងជ្រលង Silicon ផងដែរ។

ជាមួយទ្រព្យសម្បត្តិចំនួន ៩ ពាន់លានដុល្លានេះ ចំបងគឺជាទ្រព្យសម្បតិ្តដែលគាត់ទទួល
បានពីកេរ្តិ៍មរតកដែលអតីតស្វាមីរបស់លោកស្រីបន្សល់ទុកអោយ គឺលោក Steve Jobs,
លោកស្រី Powell Jobs មានឈ្មោះស្ថិតនៅក្នុងលេខរៀងទី ១០០ នៃតារាងបញ្ជីរឈ្មោះ
បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោករបស់ទស្សនាវដី្ត Forbes ដែល
ទើបដែលដាក់បង្ហាញកាលពីពេលថ្មីៗនេះ និងគឺជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេ
លំដាប់លេខរៀងទី ១៣ ក្នុងពិភពលោក។ លោកស្រីក៏គឺជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើន
ជាងគេនៅក្នុងជ្រលង Silicon ទៀតផង។ កាលពីឆ្នាំទៅ ជាមួយទ្រព្យសម្បត្តិចំនួន ៨,៣ពាន់
លានដុល្លាអាមេរិក លោក Steve Jobs មានឈ្មោះស្ថិតនៅក្នុងលំដាប់លេខរៀងទី ១១០
នៃបញ្ជីរឈ្មោះបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោករបស់ Forbes ដូចគ្នា។

ទ្រព្យសម្បត្តិរបស់លោកស្រី Powell Jobs ចំបងគឺស្ថិតនៅលើភាគហ៊ុនរបស់ Apple និង Walt
Disney ។ លោក Steve Jobs កាលដែលនៅរស់លោកគឺជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតរបស់
Walt Disney ហើយបច្ចុប្បន្ននេះលោកស្រី Powell Jobs ជាអ្នកទទួលមរតកទាំងអស់នោះ។
សព្វថ្ងៃលោកស្រី Powell Jobs មិនស្ថិតនៅក្នុងក្រុមគណៈកម្មការគ្រប់គ្រងរបស់ Apple រឺក៏
Disney នោះឡើយ។

លោកស្រី Powell បានអោយដឹងថា៖ ប្រាក់កាសចំពោះខ្ញុំគឺគ្រាន់តែជាឧបករណ៍ដើម្បីរស់
ប៉ុណ្ណោះ វាមិនមែនជាចំណែកមួយនៃឆាកជីវិតខ្ញុំនោះឡើយ។ លោកស្រី Powell កន្លងមក
បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Stanford និងគឺជាអ្នកដែលបានបង្កើត Emerson
Collective ឡើង ដែលគឺជាអង្គភាពមួយផ្តោតលើការធ្វើកំណែទំរង់សង្គម និងរិះរកដំណោះ
ស្រាយជួយដល់បណ្តាសិស្សនិស្សិតក្រីក្រនៅតាមបណ្តាសាលារៀននានានៅក្នុងប្រទេស
អាមេរិក។ លោកស្រីក៏គឺជាអ្នកដែលបានចូលរួមជាមួយសមាគមន៍គ្រប់គ្រងរបស់ New
America Foundation និង Teach for America ផងដែរ។

លោកស្រី Powell បានជួបនឹងលោក Steve Jobs លើកដំបូងនៅកំឡុងខែ តុលាឆ្នាំ ១៩៨៩
នៅឯសាកលវិទ្យាល័យ Stanford ។ ពួកគាត់ទាំងពីរបានរៀបអាពាហិ៍ពិពាហិ៍នៅថ្ងៃទី ១៨
ខែមីនា ឆ្នាំ ១៩៩១ ខណៈពេលដែលលោកស្រីមានអាយុ ២៦ឆ្នាំ និងលោក Steve Jobs
អាយុ ៣៦ឆ្នាំ។

និយាយអំពីភរិយារបស់ខ្លួននៅក្នុងឱកាសពីធីរំលឹកខួបអនុស្សាវរីអាពាហិ៍ពិពាហិ៍លើកទី
២០ឆ្នាំ, លោក Jobs បាននិយាយជាមួយ Isaacson ថាប្រពន្ធរបស់គាត់មិនត្រឹមតែមានរូប
សម្ផស្សស្រស់ស្អាត និងវៃឆ្លាតប៉ុណ្ណោះនោះទេ តែថែមទាំងជាមនុស្សដែលមានសណ្តាន
ចិត្តល្អទៀតផង។ លោក Jobs បាននិយាយថា៖ Laurene មិនត្រឹមតែត្រូវទ្រាំទ្រនឹងការ
ទាមទារដ៏ច្រើនរបស់ខ្ញុំប៉ុណ្ណោះនោះទេ តែថែមទាំងប្រឈមមុខជាមួយនឹងជំងឺរបស់ខ្ញុំថែម
ទៀត។ ខ្ញុំដឹងថារស់នៅជាមួយខ្ញុំមិនមែនមានតែក្តីរីករាយនោះឡើយ ៕

ប្រភព៖ Zing
ដោយ៖ រស្មី