ព័ត៌មានអន្តរជាតិ ៖ ដោយសីតុណ្ហភាពចេះតែកើនកំដៅ បាឡុងហោះ ដែលផ្ទុកមនុស្សដល់ទៅ ១១ នាក់ បានផ្ទុះ​ និងធ្លាក់ចូលទៅបឹងមួយកន្លែង  ក្នុងប្រទេស  ហូឡង់ នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស  ស្កាយ     ដែលទើបតែបានចេញផ្សាយកាលពីកន្លងទៅនេះ។

ជាសំណាងល្អ ក្រុមមនុស្សទាំង ១១ នាក់នោះ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក្រោយពីជួបឧបទ្ទេវហេតុមួយនេះ ពោលគឺ ទទួលរងរបួសតែ ២ នាក់តែប៉ុណ្ណោះ ។ គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ផ្ទុះធា្លក់បាឡុងហោះមួយនេះ បានកើតឡើងនៅឯបឹង Gooi ក្រុង Alme-re ប្រទេស  ហូឡង់ ។

width=444

ភ្លាមៗនោះ កាលដែលបានដឹងឮ  ថាបាឡុងហោះ​  ជួបនឹងឧបទ្ទេវហេតុផ្ទុះធ្លាក់ហើយនោះក្រុមមន្រ្តីជួយសង្រ្គោះដែលនៅក្នុងនោះរួមមាន  ៖  ភ្នាក់ងារខាងពន្លត់អគ្គីភ័យ មន្រ្តីប៉ូលីសឆ្មាំសមុទ្រ ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់   ក៏បានចុះអន្តរាគមន៍  ទៅដល់កន្លែងកើតហេតុមួយរំពេច ខណៈពេល  ដែលមួយសន្ទុះក្រោយមក មនុស្សពីរនាក់  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ។

គួរបញ្ជាក់ផងដែរថា  ករណីខាងលើនេះ  បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ ស្របពេលដែលមូលហេតុ ដែលនាំអោយមានការផ្ទុះធ្លាក់ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ តែបើតាមការអះអាងជាជំហានដំបង ថាបណ្តាលមកពីអាកាសធាតុក្តៅពេក៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ