មានលទ្ធភាពយ៉ាងច្រើនដែល Adebayor នឹងវិលត្រលប់ទៅពាក់អាវ Arsenal វិញនៅរដូវកាលប្រកួតក្រោយនេះ។
តាមព័ត៌មាននៅក្នុងប្រទេសអង់គ្លេស Man City បានគិតពីគំរោងមួយដោយប្រើ Adebayor ដើម្បីស្នើយក Robin Van Persie។ ជាក់ស្តែង បើសិន Arsenal យល់ព្រមលក់ Persie ពួកគេនឹងទទួលបានប្រាក់ប្រហែល ១៥លានផោនរួមជាមួយនឹងខ្សែប្រយុទ្ធជនជាតិ Togo។

Persie នឹងសហការល្អជាមួយ Nasri, Clichy?
ដោយសារតែកិច្ចសន្យារបស់ Van Persie នៅសល់តែមួយឆ្នាំទៀត ដូច្នេះការដែលត្រូវគេគាបសង្កត់ពីតំលៃគឺជារឿងមិនពិបាកយល់។ Adebayor មិនមែនជាឈ្មោះដែលមានសមត្ថភាពជំនួសកន្លែងរបស់ខ្សែប្រយុទ្ធជនជាតិហូឡង់ឡើយ ដូច្នេះ Arsenal នឹងមិនយល់ព្រមនូវការដោះដូរនេះ? កាលពីមុន Adebayor ក៏បានធ្វើឲ្យមានការមិនពេញចិត្តដល់ Arsenal តាមរយះការអបអរសាទរបែបសើចចំអកលើ ក្លឹប Arsenal ក្រោយពីស៊ុតបាល់បញ្ចូលទីបានសំរេច តែក្រោយមកគេក៏បានធ្វើការសុំទោស។
ជាក់ស្តែងសំរាប់ស្ថានភាពបច្ចុប្បន្ន Arsenal មិនមានជំរើសច្រើនឡើយ។ តាមពិតទៅ ការសំរេចចិត្តរបស់ Man City ទើបជាគន្លឹះសំខាន់ក្នុងការសំរេចអនាគតរបស់ Van Persie៕
ដោយ៖ សិលាប្រភព៖ 24h